កីឡា

លោក Luis Enrique ត្រូវបានបណ្តេញចេញពីគ្រូបង្វឹកអេស្បាញហើយ

ជម្រើសជាតិអេស្បាញទីបំផុតគឺបានសម្រេចចិត្ត ដើរចេញពីគ្រូបង្វឹកលោក Luis Enrique ហើយបន្ទាប់ពីបរាជ័យ
ក្រោមស្នាដៃរបស់ម៉ារ៉ុកនៅពានរង្វាន់ ពិភពលោកវគ្គ១៦ក្រុមថ្មីៗកន្លងមកនេះ។

ទោះបីជាបានចាប់ផ្តើមបានយ៉ាងល្អក្នុងការប្រកួត ដំបូងក្នុងពូលយកឈ្នះកូស្តារីកាលទ្ធផល៧ ទល់នឹង០ និងបញ្ចប់ការប្រកួតក្នុង ពូលបានយ៉ាងល្អក្តីប៉ុន្តែអេស្បាញបែរជាមកចាញ់ម៉ារ៉ុកក្នុងវគ្គ១១ ម៉ែត្រកាត់សេចក្តីទៅវិញ។

ទោះបីជាយ៉ាងណាក្តីសហព័ន្ធបាល់ទាត់ អេស្បាញបានសរសេរថា៖ សូមថ្លែងអំណរគុណដល់លោក Luis Enrique និងក្រុមគ្រូបង្វឹក របស់គាត់ទាំងអស់ដែលបានជួយដល់ក្រុម ការងារជម្រើសជាតិនាពេលកន្លងមកច្រើនឆ្នាំនេះ។

ក្នុងពេលបណ្តោះអាសន្ននេះគ្រូបង្វឹក U21 របស់អេស្បាញលោក Luis de la Fuente ត្រូវបានដាក់ឲ្យជំនួសតំណែងគ្រូបង្វឹក រូបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top