កីឡា

និន្នាការ Jimin និង CHIMMY ក្នុងចំណោមអ្នកគាំទ្របាល់ទាត់ ក្នុងអំឡុងការប្រកួត FIFA World Cup ២០២២

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ២ ខែធ្នូ នៅពេលការចាក់ផ្សាយ នៃការប្រកួតរវាងកូរ៉េខាងត្បូង និងព័រទុយហ្គាល់សម្រាប់ព្រឹត្តិការណ៍ World Cup ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ MBC និង SBS ក៏បានបង្ហាញតួអង្គតំណាងរបស់ Jimin CHIMMY នៅលើសញ្ញាមួយត្រូវបានប្រារព្ធឡើង ដោយអ្នកគាំទ្រកូរ៉េខាងត្បូងនៅកីឡដ្ឋាន ដោយបង្ហាញពីការគាំទ្រ សម្រាប់ Son Heung-Min និងក្រុម។

ក្រោយមកនៅថ្ងៃទី ៧ ខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានលើក CHIMMY ទៅជា “ទេពអប្សរជ័យជម្នះ” បន្ទាប់ពីផ្លាកលេខ CHIMMY ត្រូវបានគេប្រទះឃើញក្នុងតារាងនៃការប្រកួត។
រហស្សនាមនេះ ត្រូវបានទទួលបន្ទាប់ពីការរីកចម្រើនរបស់កូរ៉េខាងត្បូង ឈានដល់វគ្គជម្រុះ។ អ្នកគាំទ្រមិននឹកស្មានដល់បានឃើញ CHIMMY បានចែករម្លែករូបភាពយ៉ាងឆាប់រហ័ស ដើម្បីបង្ហាញពីការរីករាយ និងភ្ញាក់ផ្អើល។

CHIMMY របស់ BT21 ត្រូវបានបង្កើតឡើងដោយ Jimin យ៉ាងប្រុងប្រយ័ត្ន និងជាប់ចំណាត់ថ្នាក់រយៈពេល២ ឆ្នាំថាជាតួអង្គសំណព្វចិត្ត ក្នុងចំណោមអ្នកគាំទ្រកាលឆ្នាំ ២០២១ និង ២០២២។ វាគឺជាតួអង្គ បានបង្កើតប្រជាប្រិយភាពយ៉ាងខ្លាំង ទូទាំងពិភពលោក ហើយលក់ដាច់រាល់ពេលដែលទំនិញថ្មី ត្រូវបានចេញផ្សាយ។

តារាល្បីៗដូចជា Shane Filan របស់ Westlife តារាប៉ុប Halsey ពិធីករទូរទស្សន៍អាមេរិក Jimmy Fallon អ្នកនិពន្ធជនជាតិបារាំង Gerard Collard ម្ចាស់មេដាយមាសអូឡាំពិក & Pro Golfer Park In Bee និងអ្នកវាយស្គរ និងតន្ត្រីករជនជាតិអាមេរិក Luke Holland ពីមុនត្រូវបានគេឃើញជាមួយនឹងទំនិញ CHIMMY ៕ ដោយ៖លី ភីលីព

Most Popular

To Top