កីឡា

អ្នកកាសែត៖ Cristiano Ronaldo បានដឹងច្បាស់ហើយ អំពីអនាគតរបស់គាត់នៅអារ៉ាប់

The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា អនាគតរបស់កីឡាករ Cristiano Ronaldo នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាន់តែច្បាស់ហើយថា ចំពោះកីឡាករប៉ទុយហ្គាល់រូបនេះនិងដើម្បីចូលរួម ជាមួយនឹងក្លឹប Al Nassr ។

របាយការណ៍ដែល The Goal ទទួលបាននោះគឺថា នៅពេលនេះកីឡាករ Ronaldo បានយល់ព្រមរួចរាល់ទៅហើយគ្រប់លក្ខខណ្ឌ នៃកុងត្រាដែលមានតម្លៃ ដល់ទៅ២០០លានអឺរ៉ូក្នុងមួយឆ្នាំ ហើយកិច្ចព្រមព្រៀងនៅតែត្រូវការចុះហត្ថលេខា របស់គាត់ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា CR7 នឹងបន្តស្នាក់នៅក្នុងប្រទេសកាតាជាច្រើនថ្ងៃទៀត រហូតដល់ការប្រកួតរវាងប៉ទុយហ្គាល់ ជាមួយនឹងម៉ារ៉ុកនឹងត្រូវបញ្ចប់ ថាតើក្រុមរបស់គាត់នឹងត្រូវទៅលេង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឬយ៉ាងណា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top