កីឡា

CR7 នឹងដើរតួ ជាប្រធានក្រុមតារាឆ្នើម របស់លីគអារ៉ាប់ ដើម្បីប្រកួតមិត្តភាពប៉ះ PSG នៅយប់ថ្ងៃព្រហស្បតិ៍

កីឡាករ Cristiano Ronaldo ទីបំផុតគឺអាចបង្ហាញខ្លួន ប្រកួតដំបូងឲ្យលីគថ្មីរបស់ខ្លួន បានហើយក្នុងការប្រកួតមិត្តភាពមួយ ជាមួយនឹងក្លឹបបារាំង PSG នាយប់ថ្ងៃទី១៩ខែមករាខាងមុខ។

CR7 នឹងត្រូវដើរតួជាប្រធានក្រុម នៃក្រុមតារាឆ្នើមរបស់លីគ នៃប្រទេសអារ៉ាប៊ីសាអូឌីត ទោះបីជាមិនទាន់បានបង្ហាញខ្លួនលេងដំបូង ឲ្យក្លឹប Al Nassr ក្តីហើយជឿជាក់ថាក៏នឹងក្លាយទៅជា ការប្រកួតចុងក្រោយរវាងកំពូលកីឡាករ CR7 និង Messi ផងដែរ។

គួរឲ្យដឹងដែរថាតារាឆ្នើម របស់លីគកំពូលអារ៉ាប់មួយនេះ នឹងភាគច្រើនគឺជាការបញ្ចូលគ្នារវាងក្លឹប Al Nassr និងក្លឹប Al Hilal ដែលវាមិនត្រឹមតែជា ការប្រកួតដំបូង របស់ CR7 នោះទេនៅទីនេះ ក៏ជាការប្រកួតចុងក្រោយ រវាងគាត់និង Messi ផងខណៈដែលកីឡាករទាំងពីរ ធ្លាប់ជួបប្រកួតគ្នាចុងក្រោយ តាំងតែពីខែធ្នូឆ្នាំ២០២០មកម្ល៉េះ ពេលដែល Juventus យកឈ្នះ Barcelona ក្នុងការប្រកួត Champions League៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top