កីឡា

Arsenal កំពុងចរចា ជាមួយនឹងកីឡាករឆ្នើមម្នាក់ នៅលីគកំពូលអាមេរិក

តារាឆ្នើមរបស់ក្លឹប Orlando City ដែលជាក្លឹបនៅលីគកំពូលអាមេរិក MS កីឡាករ Facundo Torres នៅថ្ងៃនេះបានអះអាងថា ក្លឹបរបស់ខ្លួនពិតជាកំពុងបើកការចរចា ជាមួយនឹងក្លឹបអង់គ្លេស Arsenal ពិតមែនចំពោះលទ្ធភាព នៃការដោះដូរនាពេលខាងមុខ។

កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ ធ្លាប់បានទទួលព័ត៌មានអំពីការផ្ទេរទៅ Arsenal មួយរយៈមកហើយដែរក្នុងនាមជាកីឡាករ ដែលអាចលេងជំនួសតំណែងរបស់ Bukayo Saka បានពេលកីឡាកររូបនេះអវត្តមាន នាពេលណាមួយប៉ុន្តែការចរចា ត្រូវបានគេដឹងថាទើបតែបាន ចាប់ផ្តើមប៉ុណ្ណោះ។

កីឡាករបានប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា៖ Orlando City កំពុងជួបជាមួយនឹង Arsenal ពិតមែនតាំងតែពីពេល ប្រកួតបាល់ទាត់ពិភពលោក ហើយខ្ញុំមិនបាននៅចូលរួមប្រជុំ និងស្តាប់នោះទេពីព្រោះថាត្រូវ
ធ្វើដំណើរជាមួយនឹងក្រុមជម្រើសជាតិ ទៅប្រទេសកាតា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាគឺជាក្តីសុបិន្តរបស់ខ្ញុំ ក្នុងការលេងបាល់អាជីព នៅអឺរ៉ុបទោះបីជា Premier League ឬ La Liga ក្តី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top