The Fichajes ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី AC Milan កំពុងបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកីឡាករ Ferran Torres ទាំងដែលកីឡាករកំពុងលេងឲ្យក្លឹប Barcelona នៅឡើយ។
ប្រភពដដែលបានសរសេរទៀតថាកីឡាករខ្សែប្រយុទ្ធរូបនេះ កំពុងធ្វើការសម្រេចចិត្តក្នុងការ បន្តឬចាកចេញពីក្លឹប Barcelona នាពេលខាងមុខដោយសារតែមិនសូវ បានបង្ហាញទំរង់លេងបានល្អនោះ ទេជាមួយនឹងក្លឹបអេស្បាញ នេះហើយ AC Milan កំពុងតែធ្វើការព្យាយាមក្នុងការបញ្ចុះបញ្ចូលកីឡាករនៅឡើយ។
គួរឲ្យដឹងដែរថាកីឡាកររូបនេះ បានចូលរួមជាមួយនឹងក្លឹប Barcelona ពីក្លឹប Man City កាលពីរដូវកាលកន្លងទៅនេះហើយមកដល់ពេលនេះ លទ្ធផលតិចតួចបំផុតដែល Torres បានជួយ Barcelona ឲ្យសម្រេចតាម
ការចង់បាន៕
ប្រែសម្រួល៖ស៊ុនលី