អតីតវិរៈបុរសនិងខ្សែប្រយុទ្ធឆ្នើម របស់ក្រុមជម្រើសជាតិប្រេស៊ីល លោក Ronaldo Nazario បានធ្វើការអះអាងថាប្រេស៊ីល ពិតជាបានបង្ហាញនូវបំណង ចង់ធ្វើការជាមួយនឹងគ្រូបង្វឹកលោក Pep Guardiola ពិតមែន ប៉ុន្តែគ្រូបង្វឹកអេស្បាញរូបនេះ បានបញ្ជាក់ជំហថាចង់នៅបន្ត ជាមួយនឹង Man City នៅឡើយ។
បន្ទាប់ពីខកចិត្តខ្លាំងជាមួយនឹងព្រឹតិ្តការណ៍ ពានរង្វាន់បាល់ទាត់ពិភពលោករួចមកហើយ ដោយចាញ់ក្រោមស្នាដៃរបស់ជម្រើសជាតិក្រូអាតនោះ ប្រេស៊ីលពេលនេះបានបែកផ្លូវ ជាមួយនឹងគ្រូបង្វឹកលោក Tite ហើយ ហើយក៏កំពុងស្វែងរកគ្រូបង្វឹកថ្មី ដើម្បីមកបន្តធ្វើការងារ នៅព្រិត្តិការណ៍ក្រោយៗផងដែរ ដែលក្នុងនោះលោក Guardiola គឺជាគ្រូអទិភាពម្នាក់។
រំលឹកដែរថាកាលពីខែវិច្ឆិកាកន្លងមកលោក Pep Guardiola ទើបតែបានចុះហត្ថលេខា ដើម្បីបន្តកុងត្រាថ្មីរយៈពេល២ឆ្នាំ ជាមួយនឹងក្លឹបមេឃខៀវ Man City ដើម្បីក្លាយខ្លួនទៅជាគ្រូបង្វឹក ដែលបានទទួលប្រាក់កម្រៃច្រើនជាងគេបំផុត នៅក្នុងពិភពបាល់ទាត់៕ ប្រែសម្រួល៖ស៊ុនលី