ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ប្រកាសរៀបចំការប្រកួតកីឡា វាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ នៅទីលានហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា យោងតាម ផែនការប្រចាំឆ្នាំ២០២២ របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ។
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នឹងមានការរៀបចំការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ ដែលមាន កីឡាករ-កីឡារិនីចូលរួម តាមរាជធានីខេត្ត ដែលជាសមាជិកសហព័ន្ធ ។

សមាគម-ក្លិបនីមួយៗអាចបញ្ចូនកីឡាករ -កីឡាកាវិនីរបស់ខ្លួនមកចូលរួមការប្រកួតនេះ កីឡាករចំនួន៣នាក់កីឡាការិនី ចំនួន៣យ៉ាងច្រើនបំផុត កីឡាករ-កីឡាការិនី ដែលចូលរួមមកពីសមាគម រាជធានីខេត្ត ដូច្នេះកីឡករ-កីឡាការិនីទាំងអស់ត្រូវតែជា កីឡាករ-កីឡាការិនី ជាសមាជិកតាមបណ្តាល សហគម ក្លិបនីមួយៗ ៕


