ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០២២ សហព័ន្ធខ្មែរកីឡា ហែលទឹកបានបញ្ជូន ក្រុមប្រធានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីជម្រើសជាតិ ទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតហែលទឹក ជ្រើសរើសជើងឯកយុវជន អាស៊ីអាគ្នេយ៍លើកទី៤៤ ឆ្នាំ ២០២០ នៅប្រទេស ម៉ាឡេស៊ី (44TH SOUTH EAST ASIAN AGE GROUP SWIMMING CHAMPIONSHIPS 2020) ។

លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបាននិយាយថា នៅថ្ងៃនេះសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនជា ២ក្រុម គឺក្រុមទី១ ចូលរួមព្រឹត្តិការណ៍ការប្រកួតហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៤ ឆ្នាំ ២០២០ នៅប្រទេស ម៉ាឡេស៊ីដែលប្រព្រឹត្តឹទៅចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឆ្នូ ឆ្នាំ២០២២ ចំនួន៦រូប រួមមានរូបលោក ជាប្រធានប្រតិភូ លោកគ្រូបង្វឹក ចេង ពិរោទ កីឡាករ លឹម សុខវឌ្ឍននន្ទ កីឡាករ ទួន ទិត្យ សត្យា កីឡាការិនី កាំង មុយនីន និងកីឡាការិនីឡាប្លាណេតា កាឡាទេវីម៉ារាជិនីម៉ារី ។

លោកបានបន្តថា ក្រុមទី២ទៅធ្វើការហ្វឹកហាត់រយៈពេល ៤ ខែនៅប្រទេសវៀតណាមលើវិញ្ញាសាហែលទឹកជើងទា “Finswimming” រួមមានលោក ហែម ថុនពន្លឺ គ្រូបង្វឹក កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរតក កីឡាករ លឹម កែវឧត្តម កីឡាករ ឆោម ច័ន្ទថន កីឡាករ ទួន ទិត្យសត្យា និង កីឡាករ លឹម សុខវឌ្ឍន៍នន្ទ។

ចំពោះប្រភេទវិញ្ញាសានេះ ការប្រកួតកីឡាហែលទឹកជើងទា Finswimming’s World Cup Round Swimming Pool 2022 ខេត្តភូកេត ប្រទេសថៃកន្លងទៅកីឡាការិនី កាំង មុយនីន ឈ្នះមេដាយមាសចំនួន ៣គ្រឿង និងសំរិទ្ធ១គ្រឿង ៕

