«តើ Benzema នឹងមានវត្តមានជួយបារាំងនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup ទេ?» នេះជាសំណួរដែលអ្នកកាសែតមួយចំនួនបានសួរលោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង ក្រោយពេលដែលក្រុមមាន់គកមួយនេះឡើងវគ្គផ្ដាច់ព្រ័ត្រ។
លោក Deschamps បានឆ្លើយតបទៅវិញថា៖ «ខ្ញុំពិតជាមិនចង់ឆ្លើយនឹងសំណួរនេះទេ សុំសំណួរបន្ទាប់ទៀត»។
តាមពិតទៅ Benzema មានឈ្មោះលេងនៅក្នុងក្រុមជម្រើសជាតិបារាំង។ យ៉ាងណាមិញ កីឡាករ Real Madrid រូបនេះរងរបួសមុនពេលព្រឹត្តិការណ៍ World Cup បានចាប់ផ្ដើម។ ទោះជាបែបនេះក្ដី Benzema នៅតែស្ថិតក្នុងបញ្ជីឈ្មោះកីឡាកររបស់បារាំងក្នុង World Cup ដដែល។
ខណៈពេលថ្មីៗនេះ គេសង្កេតឃើញថា កីឡាកររូបនេះចូលហាត់ជាមួយ ក្រុមកីឡាករបារាំងឡើងវិញ។ ការណ៍នេះបណ្ដាលឱ្យមានមតិសង្ស័យមួយចំនួនយល់ថា Benzema អាចនឹងជួយបារាំងនៅវគ្គផ្ដាច់ព្រ័ត្រ៕ Source: Sabay