កីឡា

ហេតុអ្វី​បាន​ជា​ Ronaldo អាច​ទៅ​ហាត់​នៅ​ក្លឹប Real Madrid បាន?

មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo បាន​ទៅ​ហ្វឹកហាត់​នៅ​ក្លឹប Real Madrid បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​ ចាញ់​ម៉ារ៉ុក​នៅ​វគ្គ ៨ក្រុម​នៃ​ World Cup។

ទោះ​ជា​មិន​ទាន់​មាន​ការ​បកស្រាយ​ផ្លូវការ ​ពី​សាមី​ខ្លួន​ខាង​ណា​មួយ ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា កីឡាករ​រូប​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ពី​សំណាក់​ប្រធាន​ក្លឹប Real Madrid លោក Florentino Perez។ សារព័ត៌មាន Daily Mail បាន​ឱ្យ​ដឹង​ថា Ronaldo បាន​សុំ​លោក Perez ដើម្បី​ហាត់​ប៉ុន្មាន​ថ្ងៃ​សិន ស្រប​ពេល​ដែល​ខ្លួន​ នៅ​មិន​ទាន់​រក​ក្លឹប​ថ្មី​បាន។

Ronaldo នៅ​ពេល​នេះ​គឺ​ជា​កីឡាករ​គ្មាន​ក្លឹប ក្រោយ​ពេល​ដែល​ក្លឹប Manchester United បាន​បញ្ចប់​កុងត្រា​របស់​ខ្លួន។

យ៉ាងណាមិញ កីឡាករ​រូប​នេះ​ត្រូវ​បាន​ទាក់ទង​ ដោយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត ដោយ​ក្លឹប​ប្រទេស​នេះ ​ហ៊ាន​ឱ្យ​ប្រាក់​ឈ្នួល​រាប់រយ​លាន​ដុល្លារ​អាមេរិក​ឯណោះ៕ Source: Sabay

Most Popular

To Top