អតីតកីឡាករប្រធានក្រុម របស់បិសាចក្រហម Man UTD លោក Antonio Valencia បានបង្ហាញពីអារម្មណ៍ខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តចាកចេញ របស់កីឡាករ Cristiano Ronaldo ពីក្លឹប។
កីឡាករវ័យចំណាស់របស់ប៉ទុយហ្គាល់រូបនេះ បានសម្រេចចិត្តបែកផ្លូវ ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ដោយការអនុវត្តភ្លាមៗ នៅក្រោយពេលដែលបទសំភាសរបស់គាត់ ជាមួយនឹងលោក Piers Morgan ។
លោក Valencia បានសរសេររៀបរាប់ទាំងមិនសប្បាយចិត្តថា៖ វាគឺជារឿងដ៏អាក្រក់បំផុតសម្រាប់ Cristiano Ronaldo ក្នុងការចាកចេញពី Man UTD នៅក្នុងស្ថានភាពបែបនេះពីព្រោះថា កីឡាកររូបនេះគួរតែត្រូវបានដើរចេញពីក្លឹប ដោយមានការទះដៃសាទរ និងសោកស្តាយបំផុត ពីសំណាក់ក្រុមអ្នកគាំទ្រ៕ ប្រែសម្រួល៖ស៊ុនលី