កីឡា

Real Madrid នាំបានកីឡាករឆ្នើមប្រេស៊ីលម្នាក់ ប្រដូចទៅនឹង Neymar

អស់រយៈពេលជាង១០ឆ្នាំមកហើយ គិតចាប់តាំងតែពីពេលដែលកីឡាករ Neymar បានធ្វើការបដិសេធ មិនទទួលកុងត្រារបស់ Real Madrid ហើយជំនួសដោយការចុះកុងត្រា ជាមួយនឹងក្លឹប Barcelona ទៅវិញ។

ប៉ុន្តែលើកនេះ Real Madrid មិនបានធ្វើឲ្យឱកាសខកខានទៅវិញឡើយ ដោយអាចចុះកុងត្រាទិញយក កីឡាករប្រេស៊ីលឆ្នើមជំនាន់ថ្មីម្នាក់ទៀត ដែលជឿជាក់ថានឹងអាចឡើងដល់ចំណុចកំពូល ដូចទៅនឹងកីឡាករ Neymar ដែរដែលកីឡាកររូបនេះ មានឈ្មោះថា Endrick ដែលមានតម្លៃប្រមាណជា៥២លានផោន ក្នុងវ័យទើបតែ១៦ឆ្នាំប៉ុណ្ណោះ។

ទោះបីជាបានបរាជ័យក្នុងការនាំយក Neymar មកចូលរួមក្លឹបកាលពី១១ឆ្នាំមុនពិតមែន ប៉ុន្តែជារៀងរាល់ឆ្នាំបន្ទាប់មកកីឡាករល្បីៗដែល Real Madrid បែរទទួលបានឱកាសធ្វើការជាមួយ មានដូចជា James Rodriguez, Toni Kroos និង Gareth Bale ជាដើម៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top