កីឡា

ក្រូអាត និងម៉ារ៉ុកកំណត់គោលដៅ ដណ្តើមយកមេដាយទី ៣ នៅ World Cup

កាតា៖នេះយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា ឱកាសនៃការឈ្នះពានការប្រកួត World Cup ប្រហែលជាមានសម្រាប់ក្រូអាត និងម៉ារ៉ុក ប៉ុន្តែភាពអមតៈស្ថិតក្នុងហានិភ័យ នៅពេលក្រុមទាំង២ជួបគ្នាក្នុងវគ្គ Playoff ចំណាត់ថ្នាក់លេខ ៣ នៅថ្ងៃសៅរ៍។
ខ្សែប្រយុទ្ធសញ្ជាតិក្រូអាត Andrej Kramarić បានច្រានចោលការយល់ឃើញថា វានឹងក្លាយជាការប្រកួតគ្មានន័យនៅកីឡដ្ឋាន Khalifa International Stadium ។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ខ្ញុំគិតថា ប្រសិនបើអ្នកសួរសំណួរនេះទៅកាន់កីឡាករម៉ារ៉ុក ខ្ញុំមិនគិតថា ពួកគេនឹងមើលទៅដូចនោះទេ អ្នកក្លាយជាវីរបុរសអមតៈក្នុងប្រទេសរបស់អ្នក។ នោះជារឿងដដែលដែលយើងនឹងធ្វើ។

ម៉ារ៉ុកបានផ្គើននឹងហាងឆេងដើម្បីក្លាយជាក្រុមអាហ្វ្រិកដំបូងគេដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ប៉ុន្តែការរត់របស់ Atlas Lions បានបញ្ចប់ដោយការចាញ់ក្រុមការពារជើងឯកបារាំង ២-០ កាលពីថ្ងៃពុធ។ ក្រូអាតបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅប្រទេសរុស្ស៊ីកាលឆ្នាំ ២០១៨ ប៉ុន្តែបានចាញ់អាហ្សង់ទីន ៣-០ កាលពីថ្ងៃអង្គារ។

Kramaric បាននិយាយថា ពួកយើង៨នាក់មកពី (ការប្រកួតនៅ) រុស្សី យល់ពីអារម្មណ៍នៃការឈ្នះមេដាយនៅ World Cup ហើយយើងមានកីឡាករជាច្រើនដែលមិនទាន់មានបទពិសោធន៍ ហើយចង់ធ្វើវាព្រោះវាជាអ្វីមួយដែលនឹងនៅជាមួយអ្នក៕ដោយ៖លី ភីលីព

Most Popular

To Top