ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ត្រៀមថវិកាជិត ៥០០ពាន់លានដុល្លារ ដើម្បីបន្តឱ្យមាន អគ្គិសនីប្រើប្រាស់

បរទេស ៖ ប្រទេសអាល្លឺម៉ង់បានត្រៀមថវិកាជិត ៥០០ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ថាមពលរបស់ខ្លួន និង “បន្តឱ្យមានអគ្គិសនី ប្រើប្រាស់” ចាប់តាំងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមកាលពីខែកុម្ភៈ ប៉ុន្តែការចំណាយច្រើនពេក ប្រហែលជាមិន គ្រប់គ្រាន់ដើម្បីដោះស្រាយ វិបត្តិនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការចំណាយសរុប ដែលបានប៉ាន់ប្រមាណ ឆ្លុះបញ្ចាំងពី “ទំហំកើនឡើង” នៃកញ្ចប់ថវិកាសង្គ្រោះថាមពល និងគម្រោងផ្សេងទៀត ដែលទីក្រុងប៊ែរឡាំង បានប្រើប្រាស់ចំពេលមានការកើនឡើង តម្លៃប្រេង និងឧស្ម័នធម្មជាតិ និងការបាត់បង់ការ នាំចូលពីប្រទេសរុស្ស៊ី។ នេះបើតាម Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ។

សារព័ត៌មាននេះ បានហៅការឧបត្ថម្ភធនផ្សេងៗថាជា “ថាមពល bazooka” ដែលស្មើនឹង ៥៤០០ដុល្លារ ក្នុងមួយអ្នករស់នៅក្នុងប្រទេសអាឡឺម៉ង់ ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងប៉ាន់ប្រមាណ ១,៦ ពាន់លានដុល្លារក្នុងមួយថ្ងៃ ចាប់តាំងពីជម្លោះនៅអឺរ៉ុបខាងកើត បានចាប់ផ្តើម ដោយបន្ថែមថា នៅតែត្រូវការចំណាយបន្ថែមទៀត ៕

Most Popular

To Top