The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានចាប់ផ្តើមពិភាក្សាគ្នាជាមួយនឹងអ្នកចាំទីកំពុងឡើងទំរង់លេង Yann Sommer ដើម្បីអាចធ្វើការចុះកុងត្រា គ្នាឲ្យបាននៅក្នុងខែមករាខាងមុខនេះ។
ក្លឹបអាល្លឺម៉ង់នេះកំពុងចាំបាច់ត្រូវការនាំយកអ្នកចាំទីម្នាក់មករួមក្លឹប ឲ្យបាននូវក្នុងពេលឆាប់ៗនេះ ខណៈដែលអ្នកចាំទីឆ្នើមជាច្រើនសម័យកាលរបស់ខ្លួនគឺកីឡាករ Manuel Neuer នឹងត្រូវឈានជិតដល់ពេលវេលាបញ្ចប់ ជាមួយនឹងក្លឹបទៅហើយនៅចុងរដូវកាលនេះ។
ដំបូងឡើយ Bayern ចង់នាំយកកីឡាករ Alexander Nubel ដែលកំពុងខ្ចីជើងពីក្លឹប Monaco មកវិញប៉ុន្តែបែរជាបានប្តូរការសម្រេចចិត្តទៅវិញហើយសង្ឃឹមថានឹងអាចទទួលបានជោគជ័យជាមួយនឹងកីឡាករ Sommerដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Borussia Mönchengladbach៕
ប្រែសម្រួល៖ស៊នលី