កីឡា

ក្រុមអត្តពលិក ឃីកបុកស៊ីងកម្ពុជា ឈ្នះមេដាយ ១២គ្រឿង នៃព្រឹត្តិការណ៍ Asian Kickboxing Championships 2022 នៅថៃ

ភ្នំពេញ ៖ លោក តែម ម៉ឺន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានកិត្តិយស សហព័ន្ធកីឡាឃីកបុកស៊ីង កម្ពុជា និងលោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡានាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញមកទទួលស្វាគមន៍ ក្រុមអត្តពលិកឃីក បុកស៊ីងកម្ពុជា ដណ្ដើមបានមេដាយ សរុបចំនួន១២គ្រឿង នៃព្រឹត្តិការណ៍ Asian Kickboxing Championships 2022 (ជើងឯក ឃីកបុកស៊ីង ទ្វីបអាស៊ី)នៅព្រលាន យន្តអន្តរជាតិភ្នំពេញ ។

ការប្រកួតជើងឯកកីឡាឃីកបុកស៊ីងទ្វីប អាស៊ីធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ដោយមាន១៨ប្រទេស ក្នុងនោះក្រុមអត្តពលិកឃីកបុកស៊ីងកម្ពុជា ១២គ្រឿង រួមមានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរឹទ្ធ ៥ គ្រឿង។ ចំពោះមេដាយមាស ២ គ្រឿង កីឡាករ ភួន ឡាំងកូស៊ីន ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម ដណ្ដើមបានមេដាយមាស ១ គ្រឿង ប្រភេទទម្ងន់ក្រោម ៥១ គីឡូក្រាមនិងកីឡាករ សុខ រិទ្ធ ដណ្ដើមបានមេដាយមាស ១ គ្រឿង ។

ចំណែកមេដាយប្រាក់ ៥ គ្រឿង កីឡាករ ឈឿង ល្វៃ ប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម កីឡាករ ប៊ន ពន្លិក ប្រភេទទម្ងន់ក្រោម ៥១ គីឡូក្រាម កីឡាករ ទិត សោភ័ណ្ឌ ប្រភេទទម្ងន់ក្រោម ៧១ គីឡូក្រាម កីឡាករ បឺត សង្ឃឹម កីឡាករ សៃនី សៃណេត ប្រភេទទម្ងន់ក្រោម ៥១ គីឡូក្រាម និងកីឡាករ ទូច រ៉ាឆាន់ ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម ។

ដោយឡែកម្ចាស់មេដាយសំរិទ្ធ ៥ គ្រឿងវិញដូចជាកីឡាករ លី លីសាន ប្រភេទទម្ងន់ក្រោម ៥២គីឡូក្រាម កីឡាករ វន គឹមចេង ប្រភេទទម្ងន់ក្រោម ៥៤ គីឡូក្រាម កីឡាករ ភ័ណ្ឌ ចន្ទី ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម កីឡាករ សាន រ៉ាគឹម ប្រភេទទម្ងន់ក្រោម ៦៣.៥០ គីឡូក្រាម និងកីឡាករ ម៉េត បូរិន ប្រភេទទម្ងន់ក្រោម ៦៣.៥០ គីឡូក្រាម៕

Most Popular

To Top