កីឡា

Barcelona តាមចែចង់ Martinelli ខ្លាំងតែកីឡាករ កំពុងកៀកការចុះកុងត្រាថ្មី

កីឡាករ Martinelli គឺជាកីឡាករគោលដៅដ៏មានសក្តានុពលម្នាក់ អស់រយៈពេលជាច្រើនខែមកហើយ ដែលក្លឹបយក្សអេស្បាញ Barcelona តែងតែបានព្យាយាមក្នុងការចរចា ដើម្បីផ្លាស់ពីអង់គ្លេស មកលេងនៅអេស្បាញ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី កីឡាករប្រេស៊ីលរូបនេះត្រូវបាន The Goal បានអះអាងថាកំពុងតែពិចារណា ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ទៀតហើយខណៈដែលកុងត្រាបច្ចុប្បន្ន មានសុពលភាពត្រឹមឆ្នាំ២០២៤ប៉ុណ្ណោះ ដោយសង្ឃឹមថានឹងអាចបន្ត ដល់ឆ្នាំ២០២៧។

ក្នុងវ័យទើបតែ២១ឆ្នាំកីឡាករ Martinelli គឺជាកីឡាករដែលមានអនាគតម្នាក់ ទាំងក្លឹបនិងជម្រើសជាតិ ប៉ុន្តែជឿជាក់ថាគ្រូបង្វឹក Arsenal លោក Mikel Arteta នឹងមិនធ្វើឲ្យក្លឹបរបូតកីឡាកររូបនេះ ទៅឆ្ងាយងាយៗនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top