ភ្នំពេញ ៖ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និង លោក ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការ ជាតិ អូឡាំពិកកម្ពុជា តំណាង លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានអញ្ជើញពិធីបិទ វគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាវាយសីកម្រិត១ ជូនដល់គ្រូបង្វឹកកីឡាវាយសី របស់សហព័ន្ធកីឡាវាយសីកម្ពុជា ។
ឧត្តមសេនីយ៍ទោ ជាម សុភា បានប្រាប់ឲ្យដឹងថា ក្រោមគម្រោង របស់គណៈកម្មាការជាតិ អូឡាំពិកកម្ពុជាសហការជាមួយសហព័ន្ធកីឡាវាយសីកម្ពុជា និងសម្ព័ន្ធ ក្លិបកីឡាវាយសីតាមបណ្តារាជធានីខេត្តបានរៀបចំវគ្គសាលថ្មីឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាវាយសីកម្រិត១ មានរយៈ ពេល៦ថ្ងៃ ចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជា វីឡាំពិកកម្ពុជា និង អនុវត្តជាក់ស្ដែង នៅទីលាន វាយសី ក្នុងពហុកីឡដ្ឋាន ជាតិអូឡាំពិក ។ សិក្ខាកាមទាំងអស់ បានខិតខំយកចិត្តទុកដាក់ស្ដា ប់ការពន្យល់បង្ហាញពីលោកគ្រូឧទ្ទេស មកពីប្រទេសម៉ាឡេស៊ី ។
លោកអគ្គបានបន្តថា វគ្គនេះសិក្ខាកាមចូលរួមមានចំនួន ២៥នាក់ ស្រី៨នាក់មកពីរាជធានីខេត្តចំនួន ៩នាក់ ហើយជាលទ្ធផលការសិក្សាដូចជា និទេ្ទសល្អចំនួន ២០ ភាគរយ និទេ្ទសមធ្យម ចំនួន ៧០ ភាគរយ និង និទេ្ទសខ្សោយ ចំនួន ១០ ភាគរយ ។ សិក្ខាកាមទាំងអស់ បានបង្ហាញស្មារតី ចូលរួមសិក្សាយ៉ាងផុលផុស និងបានស្វែងយល់ពីរបៀប នៃការបង្ហាត់បង្រៀន ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ និងការអនុវត្តផ្ទាល់នៅលើទីលាន ។ ក្រោយពីបញ្ចប់វគ្គសិក្សានេះ សិក្ខាកាមទាំងអស់ប្តេជ្ញាចិត្តយកចំណេះដឹងទាំងនេះ ទៅអភិវឌ្ឍន៍ធនធានមនុស្សក្នុង វិស័យកីឡាវាយសីនៅតាមក្លិប និងបណ្តាខេត្តនានា នៅប្រទេសកម្ពុជាឲ្យមានសក្តានុពល ដូចបណ្តាប្រទេសជិតខាងតាមតំបន់ ។
លោកឧត្តមសេនីយ៍ឯក លី កុសល បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញរៀបចំ ដោយសហព័ន្ធ កីឡាវាយសីកម្ពុជា រួមសហការជាមួយ កម្មវិធីបណ្តុះបណ្តាលសាមគ្គីអូឡាំពិក និងលោកគ្រូបង្វឹកមកពី សហព័ន្ធកីឡា វាយសីអាស៊ី (BA) ដើម្បីចែករម្លែកបទពិសោធន៍ ពីជំនាញវាយសី កម្រិតអន្តរជាតិ ជូនដល់លោកអ្នកគ្រូបង្វឹកកីឡាវាយសីនៅកម្ពុជា ឲ្យជ្រួតជ្រាបកាន់តែស៊ីជម្រៅ ។ ការសិក្សានេះ ទោះបីមានរយៈពេលខ្លី ក៏ពិតមែន តែក៏មានពេលវេលា ដើម្បីផ្សារភ្ជាប់មេរៀនក្នុងថា្នក់ជាមួយ នឹងការចុះអនុវត្តផ្ទាល់ទីលាន ទៅតាមកម្មវិធីរបស់លោកគ្រូSAM ។
លោប្រធានបានបន្តថា នេះជាថ្នាលបណ្ដុះថ្មីមួយទៀត ទើបបានផ្តល់ ជូនដល់គ្រូបង្វឹក អញ្ជើញមកពីបណ្តាក្លិប-សមាគមកីឡាវាយសី។ ខ្ញុំសូមថ្លែង អំណរគុណ ចំពោះលោកគ្រូ Sambenthan Sivaperumal ជំនាញការ ហ្វឹកហ្វឺន់ជាន់ខ្ពស់របស់ BA ដែលខិតខំធ្វើដំណើរ ពីប្រទេសម៉ាឡេស៊ី មកចែករម្លែក និងផ្ទេរចំណេះដឹង ដល់គ្រូបង្វឹកកម្ពុជា៕