ក្រោយពីគ្រូជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos ត្រូវបានចែកផ្លូវគ្នាជាមួយព័រទុយហ្គាល់បន្ទាប់ពីចាញ់ម៉ារ៉ុកនៅវគ្គ ៨ក្រុម World Cup មក មានព័ត៌មានជាច្រើនបានចុះផ្សាយពីបេក្ខភាពថ្មីនៃគ្រូជម្រើសជាតិរបស់ប្រទេសអឺរ៉ុបមួយនេះ។

នុងនោះដែរមានបេក្ខភាពគ្រូរបស់ក្លឹប Roma លោក Jose Mourinho និងលោក Louis Van Gaal ដែលទើបតែចូលនិវត្តន៍ពីអាជីពជាគ្រូជម្រើសជាតិហុល្លង់។
លោក Van Gaal បានលើកឡើងថា លោកនឹងចាកចេញពីភាពចូលនិវត្តន៍វិញ ប្រសិនបើព័រទុយហ្គាល់ហៅលោកទៅធ្វើគ្រូ។

ចំណែកឯ Mourinho វិញនៅមិនទាន់ឆ្លើយយ៉ាងម៉េចយ៉ាងម៉ានោះទេ តែកីឡាកររបស់លោកបានអះអាងថា លោកនឹងនៅបន្តដឹកនាំក្លឹប Roma បន្តទៀត។
ក្រៅពីបេក្ខភាពទាំងពីរនេះ សារព័ត៌មាន Goal ក៏បានចុះផ្សាយថា លោក Paulo Fonseca ដែលជាគ្រូបង្វឹករបស់ក្លឹបបារាំង Lille ក៏ស្ថិតក្រោមការគិតគូររបស់ព័រទុយហ្គាល់ផងដែរ៕ប្រភព៖sabay

