កីឡា

Newcastle ចង់បាន Memphis Depay ក្នុងតម្លៃ២០លានផោន

ក្លឹបអង់គ្លេស Newcastle ត្រូវបាន The Goal ចេញផ្សាយថាកំពុងត្រៀមរៀបចំខ្លួន ក្នុងការចរចាកុងត្រារបស់កីឡាករខ្សែប្រយុទ្ធហូឡង់ Memphis Depay ឲ្យបាននៅក្នុងខែមករាខាងមុខនេះខណៈដែលក្លឹប Barcelona ទំនងជានឹងទាមទារ តម្លៃខ្លួនកីឡាកររូបនេះត្រឹមតែ២០លានផោនប៉ុណ្ណោះ។

កីឡាករខ្សែប្រយុទ្ធរូបនេះហាក់ដូចជាមិនសូវទទួលបានជោគជ័យសោះជាមួយនឹង Barcelona ហើយនឹងត្រូវផុតកុងត្រាជាមួយនឹងក្លឹបនៅរដូវក្តៅខាងមុខប៉ុន្តែកីឡាករផ្ទាល់ជឿជាក់ថាចង់ចាកចេញពីCamp Nou ឲ្យបានឆាប់បំផុតនៅក្នុងខែមករានេះ ខណៈដែលក្នុងនោះសូម្បីតែក្លឹបGalatasary ក៏មានចំណាប់អារម្មណ៍ផងដែរ។

ទោះបីជាយ៉ាងណាក្តីប្រភពមិនច្បាស់លាស់បានអះអាងថា កីឡាកររូបនេះចង់ទៅលេង នៅតួគីជាជាងនៅអង់គ្លេសដែលកន្លងមកគាត់ក៏ធ្លាប់បង្ហាញខ្លួនលេងរួចទៅហើយ ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ហើយក៏មិនសូវជាទទួលបានជោគជ័យខ្លាំង នោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top