កីឡា

The Football Insider អះអាងថា Man UTD ចង់បាន Emiliano Martinez

The Football Insider នៅថ្ងៃនេះបានធ្វើការអះអាងថា ក្លឹបបិសាចក្រហម Man UTD កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងជាមួយនឹងអ្នកចាំទីដៃស្អិតរបស់អាហ្សង់ទីនកីឡាករ Emiliano Martinez នៅក្រោយពេលដែលកីឡាកររូបនេះ បានបង្ហាញ ស្នាដៃយ៉ាងអស្ចារ្យនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ក្នុងប្រទេសកាតាកន្លងមកនេះ។

កីឡាករអ្នកចាំទីជម្រើសទី១របស់ក្លឹប David de Gea បានឈានមកដល់ទីបញ្ចប់នៃកុងត្រាហើយនាពេលចប់រដូវកាលនេះដែលជាហេតុធ្វើឲ្យក្លឹបចាំបាច់ត្រូវការអ្នកចាំទីឆ្នើមម្នាក់មកជំនួសតំណែងនេះប្រសិនបើមិនមានកុងត្រាថ្មីត្រូវបានបន្តទេនោះ ខណៈដែល ជម្រើសក្នុងការបន្តកុងត្រារបស់ de Gea គឺមានរយៈពេលតែមួយឆ្នាំទៀតប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាកីឡាករ Martinez មានកុងត្រាបច្ចុប្បន្នជាមួយនឹងក្លឹប Aston Villa រហូតទៅដល់ឆ្នាំ២០២៧ដែលមានន័យថា តម្លៃខ្លួនរបស់កីឡាករអ្នកចាំទីម្ចាស់ពានពិភពលោករូបនេះ គឺមិនថោកនោះទេជាពិសេសនៅពេលដែលការទាមទាររបស់កីឡាករក៏មានកម្រិតខ្ពស់ដូចគ្នាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top