កីឡា

FIFA កំពុងស៊ើបអង្កេតករណី មេចុងភៅដែលមានឥទ្ធិពល លើបណ្ដាញសង្គម Salt Bae អាចចូលទៅកាន់ទីលានជាមួយ​អាហ្សង់ទីន

បរទេស៖ FIFA បានចាប់ផ្តើមការស៊ើបអង្កេតលើរបៀបដែលមេចុងភៅ ដែលមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយ សង្គម និងភោជនីយដ្ឋាន គឺ Salt Bae និងអ្នកផ្សេងទៀត ដែលបានចូលទៅកាន់ទីលាន បន្ទាប់ពីការប្រកួត បាល់ទាត់ពិភពលោក វគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតា។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មេចុងភៅជនជាតិតួកគី ដែលជាម្ចាស់ភោជនីយដ្ឋាន Nusr-Et នៅក្នុងទីក្រុងនានា រួមទាំងទីក្រុងឡុងដ៍ ឌូបៃ និងញូវយ៉ក ត្រូវបានគេឃើញកាន់ ថើប និងធ្វើជាប្រោះអំបិលលើពានរង្វាន់ World Cup និងនៅការប្រារព្ធពិធីរបស់កីឡាករ អាហ្សង់ទីនបន្ទាប់ ពីការស៊ុតបាល់ ប៉េណាល់ទីរបស់ពួកគេដែលបានយកជ័យជំនះលើប្រទេសបារាំង។

ពាន​នេះ​ត្រូវ​តែ​ប៉ះ ឬ​កាន់​ដោយ​ក្រុម​មនុស្ស​ដែល​ជ្រើសរើស​ប៉ុណ្ណោះ រួម​ទាំង​អ្នក​ឈ្នះ​ការ​ប្រកួត និង​មន្ត្រី FIFA ។

Salt Bae ដែលមានឈ្មោះពិតថា Nusret Gökçe ក៏អាចត្រូវបានគេមើលឃើញថា កំពុងព្យាយាមទាក់ទាញ ប្រធានក្រុមអាហ្សង់ទីន Lionel Messi បន្ទាប់ពីការប្រកួត។ រូបថតក្រោយមកត្រូវបានបង្ហោះទៅក្នុងគណនី Instagram របស់ Gökçe។

សេចក្តីថ្លែងការណ៍មួយរបស់ស្ថាប័នគ្រប់គ្រងបាននិយាយថា “បន្ទាប់ពីការពិនិត្យឡើងវិញ FIFA បាននិងកំពុង បង្កើតរបៀបដែលបុគ្គលទទួលបានសិទ្ធិចូលទៅកាន់ទីលានបន្ទាប់ពីពិធីបិទនៅកីឡដ្ឋាន Lusail នៅថ្ងៃទី ១៨ ខែធ្នូ ហើយ”វិធានការផ្ទៃក្នុងសមស្របនឹងត្រូវធ្វើឡើង៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top