កីឡា

លោក Moriyasu នឹងបន្តធ្វើជាគ្រូបង្វឹកជប៉ុនដដែល បន្ទាប់ពីបញ្ចប់ការប្រកួត World Cup

តូក្យូ៖យោងតាមប្រភពដែលដឹងអំពីបញ្ហានេះ បានឲ្យដឹងថា អ្នកចាត់ការទូទៅរបស់ប្រទេសជប៉ុន លោកHajime Moriyasu បានដឹកនាំក្រុម Samurai Blue ចូលទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ World Cup ឈានដល់វគ្គ ១៦ក្រុមនៅប្រទេសកាតានឹង ត្រូវរក្សាតំណែងរបស់លោកដដែល។


ការសម្រេចចិត្តនេះនឹងត្រូវបានបញ្ចប់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមបាល់ទាត់ជប៉ុន ហើយនឹងជាលើក ដំបូងដែល អ្នកចាត់ការជប៉ុននឹងបន្តនៅក្រោយការ ប្រកួតបាល់ទាត់ពិភពលោក។

ព័ត៌មានលម្អិតនៃកិច្ចសន្យារបស់លោកនឹងត្រូវបានដោះស្រាយនៅពេលក្រោយ។


មុនពេលការប្រកួតបាល់ទាត់ពិភពលោក គណៈកម្មាធិការបច្ចេកទេសរបស់ JFA បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចុះបញ្ជីបេក្ខជនមួយចំនួន សម្រាប់ការងារនេះ ដោយលោក Marcelo Bielsa វ័យ ៦៧ ឆ្នាំជនជាតិអាហ្សង់ទីន បានពិចារណា។ ទោះជាយ៉ាងណាក៏ដោយ JFA បានសម្រេចចិត្តរក្សាកីឡាករ Moriyasu វ័យ ៥៤ ឆ្នាំរូបនេះ បន្ទាប់ពីមើលឃើញថា ជប៉ុន មកពីក្រោយដើម្បីផ្តួលក្រុមជើងឯក World Cup អាល្លឺម៉ង់ និងអេស្ប៉ាញ ដោយឈរនៅលើកំពូលតារាងពូល E នៅប្រទេសកាតា។


ថ្វីត្បិតតែជប៉ុននៅទីបំផុតបានបាត់បង់គោលដៅរបស់ពួកគេក្នុងការលេងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូងរបស់ពួកគេក៏ដោយ ភាពជាអ្នកដឹកនាំ និងបុគ្គលិកលក្ខណៈរបស់លោក Moriyasu ត្រូវបានទទួលស្គាល់។
អតីតខ្សែបម្រើជម្រើសជាតិជប៉ុនរូបនេះបានឈ្នះពាន J-League ចំនួនបីក្នុងនាមជាអ្នកចាត់ការរបស់ Sanfrecce Hiroshima៕

ដោយ៖លី ភីលីព

Most Popular

To Top