ស្រុកល្វាឯម ៖ ការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់យុវជន ស្រុកល្វាឯម អាយុក្រោម២២ឆ្នាំ ប្រចាំឆ្នាំ២០២២ ដើម្បីអបអរទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២២ ដោយទទួលបានការឧបត្ថម្ភទាំងស្មារតីសម្ភារៈ និងថវិកា អំពីសំណាក់ លោក ជាប ដាវុធ អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋា នស្រុកល្វាឯម ទទួលបន្ទុកការងារយុវជន និងលោក កន សុខកាយ អភិបាលស្រុក និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកល្វាឯម បានរកឃើញក្រុមជើងខ្លាំង៤ក្រុម ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងតែម្តង ។
ការប្រកួតពានរង្វាន់យុវជនអាយុ ២២ ឆ្នាំ ដើម្បីអបអរទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២២ ដែលជាគំនិតផ្តួចផ្តើមរបស់លោក កន សុខកាយ អភិបាលនៃគណៈអភិបាល ស្រុកល្វាឯមផ្ទាល់ ក្នុងការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុតពីគ្រឿង អបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។ ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាព យុវជនស្រុកល្វាឯម ២០២២ មានក្រុមចូលរួមចំនួន ១៥ ក្រុមបែងចែកចេញជា៤ពូល ដែលប្រព្រឹត្តិ ។
សម្រាប់៨ក្រុមចុងក្រោយ ក្រុមបាល់ទាត់ភូមិទឹកឃ្លាំង បានយកឈ្នះលើក្រុមបាល់ទាត់យុវជន ក្មេងវត្តល្វាសរ ដោយបច្ចេកទេស លទ្ធផល ២ទល់ ១ ក្រុមបាល់ទាត់យុវជនឃុំសារិកាកែវ បានយកឈ្នះលើក្រុមបាល់ទាត់យុវជន ឃុំសំបួរ ដោយបច្ចេកទេសលទ្ធផល ៣ទល់ ១ ក្រុមបាល់ទាត់ យុវជនអធិរាជជ្រោយពិសី (ឃុំទឹកឃ្លាំង) បានយកឈ្នះលើ ក្រុមបាល់ទាត់ យុជនឃុំបារ៉ុង ដោយបច្ចេកទេសលទ្ធផល ៩ទល់ ០ និងក្រុមបាល់ទាត់ យុវជនឃុំព្រែកឬស្សី ឈ្នះដោយប៉េណាល់ទី ក្រុមបាល់ទាត់យុវជន ឃុំព្រែករៃលទ្ធផល ៤ទល់ ៣ ។
ដូច្នេះក្រុមដែលមានសិទ្ធិឡើង វគ្គវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុមបាល់ទាត់ភូមិទឹកឃ្លាំង ត្រូវប្រកួតជាមួយក្រុមបាល់ទាត់ យុវជនឃុំសារិកាកែវ ចំណែកក្រុមបាល់ទាត់ យុវជនអធិរាជជ្រោយពិសី (ឃុំទឹកឃ្លាំង) ប៉ះក្រុមបាល់ទាត់ យុវជនឃុំព្រែកឬស្សី ដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ ៕