កីឡា

Reece James របួសម្តងទៀត ក្រោយការវិលត្រឡប់ ពីរបួសជាង២ខែ

កីឡាករ Reece James ខ្សែការពារស្លាបស្តាំដ៏ឆ្នើម របស់ក្លឹបតោខៀវ Chelsea ទីបំផុតគឺអាចវិលត្រឡប់ មកជួយក្រុមសាជាថ្មី នៅក្នុងការប្រកួតលីគយប់មិញ ប៉ះជាមួយនឹងក្រុម Bournemouth។

ទោះបីជាយ៉ាងណាក្តី ការវិលត្រឡប់មកវិញកីឡាកររូបនេះ អាចលេងបានត្រឹមតែ ៥៣នាទីប៉ុណ្ណោះ ក៏បានទទួលរងរបួសសាជាថ្មី ដែលធ្វើឲ្យគាត់ត្រូវបង្ខំចិត្តប្តូរ ចេញពីការប្រកួតទាំងមិនអស់ចិត្ត ។

James ធ្លាប់បានទទួលរងរបួសម្តងហើយ កាលពីខែតុលានៅក្នុងការ ប្រកួតជាមួយនឹងក្លឹប AC Milan ហើយបានបន្តព្យាបាលរបួស រហូតមកដល់ពេលបច្ចុប្បន្ន និងព្រមទាំងខកខានការបង្ហាញខ្លួន នៅពានរង្វាន់បាល់ទាត់ពិភពលោក ប្រទេសកាតាទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top