កីឡា

Busquests នឹងត្រូវសម្រេចចិត្ត ពីអនាគតរបស់គាត់ នៅសប្តាហ៍ក្រោយ

កីឡាករខ្សែបម្រើការពារជើងចាស់ Sergio Busquets ត្រូវបានគេជឿជាក់ថា នឹងត្រូវជួបដោយផ្ទាល់ ជាមួយនឹងប្រធានក្លឹបលោក Joan Laporte ដើម្បីធ្វើការសម្រេចចិត្តជាផ្លូវការ ជាមួយគ្នាថា នឹងត្រូវបន្តលេងជាមួយនឹងក្លឹប ឬត្រូវចាកចេញទៅលេង នៅលីគកំពូលរបស់អាមេរិក MLS។

Busquets តែងតែទទួលបានព័ត៌មានថា នឹងត្រូវផ្ទេរទៅអាមេរិក ដើម្បីចូលរួមអាជីពជាមួយនឹងលីគ MLS ខណៈដែល Barcelona ឯនេះវិញក៏មានបំណងចង់បាន កីឡាកររូបនេះឲ្យបន្តលេងជាមួយខ្លួន យ៉ាងហោចណាស់រយៈពេល១ឆ្នាំ
ទៀតផងដែរ ប៉ុន្តែការពិភាក្សាមិនឈានទៅដល់ ការសម្រេចចិត្តជាផ្លូវការឡើយ ទើបធ្វើឲ្យប្រធានក្លឹបលោក Laporte សម្រេចថានឹងត្រូវជួបជាមួយនឹងកីឡាករដោយផ្ទាល់ ដើម្បីពន្លឿនកិច្ចការងារនេះ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះ ជាក់ស្តែងមានកុងត្រាជាមួយនឹង Barcelona រហូតដល់ឆ្នាំ២០២៥ ប៉ុន្តែប្រសិនបើមានការសម្រេចចិត្តណាមួយ ដោយកីឡាករចូលរួមលីគអាមេរិកនោះ ក្លឹបនឹងមិនរារាំងក្នុងការផ្តាច់កុងត្រានេះ ជាមួយគ្នាអនុញ្ញាតិ ឲ្យគាត់ចាកចេញនោះទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top