កីឡា

Sergio Ramos ជួបភាពមិនច្បាស់លាស់ ជាមួយនឹងអនាគតនៅ PSG

Sergio Ramos កីឡាករខ្សែការពារអតីតរបស់ក្លឹប Real Madrid និងបច្ចុប្បន្នជាកីឡាកររបស់ក្លឹប PSG នោះមកដល់ពេលនេះ បានឈានមកដល់ពេលវេលា មិនច្បាស់លាស់មួយ នៃអនាគតរបស់ខ្លួន ជាមួយនឹងអាជីពបាល់ទាត់ហើយ ខណៈដែលអាយុកាន់តែជ្រេហើយកុងត្រា ជាមួយនឹងក្លឹបក៏ខិតជិត មកដល់ហើយដែរនោះ។

The Mundo Deportivo បានចេញផ្សាយថាកុងត្រារបស់ Ramos ជាមួយនឹង PSG នឹងត្រូវបញ្ចប់ត្រឹមពេលវេលាចុងរដូវកាលនេះប៉ុណ្ណោះ ប៉ុន្តែពេលនេះនៅមិនទាន់មានសញ្ញាណាមួយ អំពីការចរចាគ្នានៅឡើយ រវាងក្លឹបនិងកីឡាកររូបនេះដើម្បីអាចបន្តកុងត្រាថ្មី។

ទោះបីជាយ៉ាងណាក្តីមានន័យថា កីឡាករខ្សែការពារអេស្បាញរូបនេះ នឹងអាចចាប់ផ្តើមធ្វើការពិភាក្សានិងចរចា ជាមួយនឹងក្លឹបផ្សេងទៀត នៅក្នុងខែមករាខាងមុខនេះហើយ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ប៉ុន្តែក៏មិនមានព័ត៌មានច្បាស់ណាមួយថា គោលដៅ បន្ទាប់របស់គាត់ រដូវកាលក្រោយនៅទីណានោះដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top