កីឡា

Chelsea ហ៊ានឲ្យ Benfica ដល់១០៦លានផោន សម្រាប់កីឡាករ Fernandez

ក្លឹបតោខៀវ Chelsea ត្រូវបាន The Goal ចេញផ្សាយថា បានសម្រេចចិត្តហ៊ានផ្តល់តម្លៃខ្លួន កីឡាករឆ្នើមវ័យក្មេងអាហ្សង់ទីន Enzo Fernandez រហូតទៅដល់១០៦លានផោន ដើម្បីអាចផ្ទេរយកកីឡាកររូបនេះ ចេញពីក្លឹបប៉ទុយហ្គាល់ Benfica បាននៅខែមករានេះ។

កីឡាករដែលកំពុងមានទំនាក់ទំនង ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ផងនោះត្រូវបានក្លឹប Benfica ដាក់តម្លៃខ្លួននៅក្នុងកុងត្រា រហូតទៅដល់១២០លានផោន ប៉ុន្តែភ្នាក់ងាររបស់ក្លឹប Chelsea បានធ្វើដំណើរទៅដល់ទីក្រុង Lisbon រួចរាល់ហើយ ដើម្បីធ្វើការចរចាជាមួយនឹងតម្លៃនេះ។

មិនត្រឹមតែ Man UTD និង Chelsea នោះទេក្នុងនោះសូម្បីតែក្លឹប Liverpool ក៏កំពុងធ្វើការព្យាយាមស្វែងរកឱកាស ក្នុងការចរចាជាមួយនឹងភ្នាក់ងារ កីឡាករវ័យ២១ឆ្នាំរូបនេះផងដែរ។ Enzo បានជួយឲ្យជម្រើសជាតិអាហ្សង់ទីន លើកពានរង្វាន់ពិភពលោកនៅកាតាតាមរយៈទំរង់លេង ដ៏គួរឲ្យទាក់ទាញមួយ ពីសំណាក់ក្លឹបធំៗនៅអឺរ៉ុប៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top