កីឡាករ Kylian Mbappe ដែលបានចុះកុងត្រាសាជាថ្មី ជាមួយនឹងក្លឹប PSG កាលពីរដូវក្តៅកន្លងមកនេះ ត្រូវបានអតីតកីឡាកររបស់ Real Madrid គឺលោក Jese អះអាងថា គឺមិនមានការប្តេជ្ញាចិត្តឡើយ សម្រាប់កុងត្រានេះ ហើយក៏ដោយសារតែ បញ្ហាសំពាធផ្ទាល់ខ្លួនប៉ុណ្ណោះ។
Mbappe ជាយូរមកហើយដែលតែងតែមានព័ត៌មាន អំពីការផ្ទេរទៅលេងជាមួយនឹង Real Madrid ប៉ុន្តែការសម្រេចចិត្តចុងក្រោយ បានធ្វើឲ្យអ្នកគាំទ្ររបស់ក្លឹប មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះថា កីឡាករគឺបានដាក់ចិត្តដាក់កាយ ដើម្បីផ្ទេរមកអេស្បាញទៅហើយ បែរជាបានផ្លាស់ប្តូរវិញ នៅនាទីទីចុងក្រោយ។
Jese បានថ្លែងថា៖ ខ្ញុំច្បាស់ណាស់ចំពោះរឿងនេះ ពីព្រោះថាខ្ញុំត្រូវបានគាត់ប្រាប់ដោយផ្ទាល់ ហើយគាត់ក៏បានប្រាប់ទៅកាន់ មនុស្សជាច្រើនផ្សេងទៀតផងដែរ ហើយសម្រាប់យើងគ្រប់គ្នា នៅអេស្បាញជឿជាក់ថា បញ្ហាតែមួយគត់ ដែលនាំឲ្យមានការសម្រេចចិត្តបែបនេះនោះ គឺជាសំពាធផ្លូវចិត្តរបស់កីឡាករ៕ ប្រែសម្រួល៖ស៊ុនលី