កីឡា

លោក ហ៊ុន ម៉ានី ៖ ការប្រកួតប្រដាល់ ជាលក្ខណៈអន្តរជាតិ នៅខេត្តកំពង់ស្ពឺ លើសង្វៀន TV5 ក្នុងគោលបំណង ដល់ទស្សនីយភាព ដល់ប្រជាពលរដ្ឋ ខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ នឹងអញ្ជើញចូលរួម ពិធីបើកព្រឹត្តិការណ៍ការប្រកួតប្រដាល់ ជាលក្ខណៈអន្តរជាតិ ជាផ្លូវការ នៅសង្វៀនប្រដាល់ TV 5 ខេត្តកំពង់ស្ពឺ រៀបចំឡើងអភិបាលខេត្តកំពង់ស្ពឺ ក្រោមសហការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាមួយស្ថាននីយ៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការប្រកួតប្រដាល់ ជាលក្ខណៈអន្តរជាតិនេះ ជាការប្រកួតលើកទី២ នៅលើទឹកខេត្តកំពង់ស្ពឺ ក្រោមការ សហការជាមួយថ្នាក់ដឹកនាំ ស្ថាននីយ៍ទូរទស្សន៍ TV 5 ដែលដំបូងការប្រកួតនេះ ធ្វើឡើងនៅឆ្នាំ២០១៩ ហើយនេះជាលើកទី២ ដែលយើងរៀបចំនៅទឹកដី ខេត្តកំពង់ស្ពឺឆ្នាំ២០២២ ចំណែករូបលោកសូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំស្ថាននីយ៍ ទូរទស្សន៍ TV 5 និងថ្នាក់ដឹកនាំសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ ក្នុងគោលបំណងដល់ទស្សនីយភាព ដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ។

អ្នកប្រដាល់ជើងចាស់ កែវ រំចង់ ឈ្នះអ្នកប្រដាល់អ៊ីរ៉ង់ Abol Fazl ប្រភេទទម្ងន់៨១គីឡូក្រាម ដោយពិន្ទុ អ្នកប្រដាល់ កាន់ ម៉េងហុង ក្លិបនាគរាជចតុមុខ ឈ្នះអ្នកប្រដាល់វៀតណាម Pham Ba hoi ប្រភេទទម្ងន់៥៤គីឡូក្រាម ដោយពិន្ទុ អ្នកប្រដាល់ បឺត សង្ឃឹម ជាម្ចាស់មេដាយមាស SEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ផ្តួលឲ្យអ្នក ប្រដាល់ហ្វីលីពីន Areal Lee.B.Lampacan ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាមបោះបង់ការ ប្រកួតត្រឹមទឹកទី២ ។

ចំណែក អ្នកប្រដាល់ជើងខ្លាំង ឡៅ ចិត្រា ក្លិបទីបញ្ជាការទ័ពពិសេសផ្តួល អ្នកប្រដាល់ថៃ Kao Eh ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម បោះបង់ការ ប្រកួតត្រឹម ទឹកទី១ អ្នកប្រដាល់ជើងខ្លាំង លន បញ្ញា ក្លិបកងយោធពលខេមរភូមិន្ទ ផ្តួលអ្នកប្រដាល់ហ្វីលីពីន Shaquile Soriano ក្នុងប្រភេទ ទម្ងន់៦៣,៥០គីឡូក្រាម បោះបង់ការប្រកួតត្រឹមទឹកទី២ និងអ្នកប្រដាល់ រឿង សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍ឈ្នះ ជាមួយអ្នកប្រដាល់ថៃ Sri Trang Tor Buamas ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម៕

Most Popular

To Top