កីឡា

FAM ផ្ញើលិខិតផ្លូវការទៅ AFF ជុំវិញករណីអាជ្ញាកណ្តាល ក្នុងការប៉ះទង្គិចគ្នា រវាងវៀតណាម និងម៉ាឡេស៊ី

គូឡាឡាំពួរ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បានផ្ញើលិខិតផ្លូវការមួយ ទៅកាន់សហព័ន្ធកីឡា បាល់ទាត់អាស៊ាន (AFF) ជុំវិញគុណភាពអាជ្ញាកណ្តាល ក្នុងការប្រកួត ដែលមានវៀតណាម និងម៉ាឡេស៊ីពូល B នៃពានរង្វាន់ AFF Cup 2022 នៅពហុកីឡដ្ឋានជាតិ My Dinh ទីក្រុងហាណូយ កាលពីថ្ងៃអង្គារ ។

អគ្គលេខាធិការ FAM លោក Noor Azman Rahman បានសេចក្តីថ្លែងការណ៍ មួយបានជូនដំណឹងថា សកម្មភាពត្រូវបានធ្វើឡើង បន្ទាប់ពីទទួលបានទស្សនៈ ពីគណៈកម្មាធិការវាយតម្លៃ អាជ្ញាកណ្តាល FAM ដែលដឹកនាំដោយអនុប្រធាន Datuk S. Sivasundaram បានពិភាក្សា និងពិនិត្យវីដេអូឃ្លីប នៃឧប្បត្តិហេតុជាច្រើន ពេញការប្រកួត ។

បន្ទាប់ពីនោះ លិខិតផ្លូវការដែលបង្ហាញ ពីការមិនពេញចិត្តរបស់ FAM ចំពោះទង្វើ និងការសម្រេច របស់អាជ្ញាកណ្តាល ក្នុងការប្រកួតត្រូវបានផ្ញើជូនលោក Winston Lee អគ្គលេខាធិការ AFF នៅរសៀលនេះ ដើម្បីធានាឲ្យមានចំណាត់ការបន្ថែមទៀត ដោយស្ថាប័នគ្រប់គ្រង បាល់ទាត់អាស៊ីអាគ្នេយ៍ ។ ភាពចម្រូងចម្រាសបានផ្ទុះឡើង នៅពេលអាជ្ញាកណ្តាល ជនជាតិជប៉ុន Ryuji Sato ផ្តល់បាល់ប៉េណាល់ទី ដល់ក្រុមម្ចាស់ផ្ទះ ហើយថែមទាំងបាន ពិន័យកាតក្រហម Muhammad Azam Azmi Murad នៅនាទីទី ៦២ បន្ទាប់ពីអាជ្ញាកណ្តាលជប៉ុន អះអាងថា កីឡាករវ័យក្មេង Terengganu FC បានបង្កកំហុសលើ Doan Van Hau នៅខាងក្រៅទីលាន ។

Que Ngoc Hai មានឱកាសច្រើនបំផុត ក្នុងការនាំមុខវៀតណាមទ្វេដង បន្ទាប់ពីកីឡាករ Nguyen Tien Linh បានដាក់ក្រុមនាំមុខក្នុងតង់ទីមួយ ហើយក្រុមម្ចាស់ផ្ទះ បានបញ្ចប់ដោយការទទួលជ័យជម្នះ 3-0 ដោយការស៊ុតបញ្ចូលទី របស់កីឡាករ Nguyen Hoang Duc ជិតដល់ម៉ោងពេញ។ ការបរាជ័យនេះមានន័យថា ម៉ាឡេស៊ី មិនអាចបញ្ចប់ភាពរាំងស្ងួត ដោយមិនបានឈ្នះរបស់ពួកគេទល់ នឹងក្រុមម្ចាស់ជើងឯក AFF Cup 2 សម័យកាលចាប់តាំងពីឆ្នាំ ២០១៤ ដោយចាញ់ ៧ និងស្មើ ១ ដង ខណៈ ជោគជ័យកាលពីយប់មិញ សម្រាប់វៀតណាម បានធ្វើឲ្យពួកគេឈរ នៅលើកំពូលតារាងពូល B មាន ៦ ពិន្ទុពីការប្រកួត២ ។

ម៉ាឡេស៊ី ឈរនៅលេខរៀងទី២ មាន៦ពិន្ទុ តាមពីក្រោយដោយសិង្ហបុរី ឈរនៅលេខ៣ (មាន៦ពិន្ទុ) មួយប្រកួតក្នុងដៃ ខណៈមីយ៉ាន់ម៉ា និងឡាវ ឈរនៅបាតតារាង ដោយគ្មានពិន្ទុណាមួយ មកទល់ពេលនេះ៕

Most Popular

To Top