ក្លឹបយក្សអេស្បាញ Barcelona ហាក់ដូចជាមិនទាន់បានបង្ហាញ នូវផែនការដើម្បីចំណាយទ្រង់ទ្រាយធំ នៅឡើយនៅខែមករានេះ ប៉ុន្តែជឿជាក់ថា ក្លឹបកំពុងសម្លឹងមើលយ៉ាងស៊ីជម្រៅ ទៅនឹងទីផ្សារកីឡាករ ក្នុងពេលនេះ។
The Goal ជឿជាក់ថា ក្លឹបកំពុងរៀបចំការងារ ដើម្បីចរចាជាមួយនឹងកីឡាករ គោលដៅសម្រាប់ខែមករានេះ ចំនួន៦រូបដែលមានកម្រិតការ ប្រកួតអាចចូលលេង ជាមួយនឹង ក្លឹបបានក្នុងរដូវកាល ដែលនៅសេសសល់នេះ។
កីឡាករទាំង៦រូប នោះគេអាចមើលឃើញថា មានដូចជាកីឡាករ Pavard ដែលកំពុងលេងឲ្យ Bayernកីឡាករ Ruben Neven លេងនៅ WolvesកីឡាករAdrien Rabiot លេងនៅ Juventusកីឡាករ Martin Zubimendi លេងនៅ Real Sociediadកីឡាករ Alan Varela លេងនៅ Boca Juniors និងកីឡាករ Youssoufa Moukoko លេងនៅ Dortmund ៕
ប្រែសម្រួល៖ស៊ុនលី