កីឡា

Juventus ហ៊ានដោះដូរ Vlahovic ជាមួយនឹង Saka

The Gola ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី Juventus បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចរចា ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ដើម្បីអាចធ្វើការដោះដូរកីឡាករឆ្នើមរបស់ខ្លួនជាមួយនឹងកីឡាករគោលដៅម្នាក់
របស់ក្លឹបជាយូរមកហើយ។

The Calciomercato ក៏បានចេញផ្សាយដែរថា Juventus នៅពេលបច្ចុប្បន្ននេះគឺនឹងមិនស្ទាក់ស្ទើរឡើយក្នុងការ អនុញ្ញាតិឲ្យកីឡាករខ្សែប្រយុទ្ធជួរមុខ Dusan Vlahovic ចាកចេញពីទឹកដី Turin ទៅចូលរួម Arsenal ប៉ុន្តែ
ក្នុងលក្ខខណ្ឌតែមួយគត់លុះត្រាណាតែ Saka យល់ព្រមផ្ទេរមកលេងនៅអ៊ីតាលីជំនួសវិញ។

ប្រភពដដែលបានឲ្យដឹងដែរថាទោះបីជាមានទំរង់លេងខ្លាំង និងជួយក្លឹបបានច្រើនកន្លងមកក្តីប៉ុន្តែ Vlahovic គឺជាគៅលដៅដ៏សាកសមបំផុតសម្រាប់ Arsenal ដើម្បីយកមកចាប់ដៃគូជាមួយនឹងកីឡាករ Gabriel Jesus ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top