កីឡា

7.Arsenal ងាកមកចាប់អារម្មណ៍ Vlahovic វិញ

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាចាប់តាំងតែពីបាត់បង់ Mykhailo Mudryk ទៅឲ្យក្លឹបតោខៀវ Chelsea ​ទាំងមិនអស់ចិត្តរួចមកក្នុងតម្លៃរហូតទៅដល់ជាង១០០លានដុល្លារ ក្លឹបកាំភ្លើងធំ Arsenal នៅពេលនេះនៅតែបន្តតាម ស្វែងរកកីឡាករខ្សែប្រយុទ្ធចំណូលថ្មីនៅឡើយ។

ប្រភពដដែលបានឲ្យដឹងដែរទៀតដែរថាArsenal កំពុងតាមចាប់អារម្មណ៍និងត្រៀមខ្លួនរួចរាល់ហើយដើម្បី អាចចរចាជាមួយនឹងកីឡាករខ្សែប្រយុទ្ធមាឌធំ Dusan Vlahovic ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Juventus និង
ទោះបីជាក្លឹបអ៊ីតាលីមួយនេះហាក់ដូចជាមិនសូវចាប់អារម្មណ៍នឹងសំណើរក្តី។

គេជឿជាក់ថាកីឡាករស៊ែប៊ីរូបនេះអាចមានតម្លៃរហូតទៅដល់៧១លានផោន ខណៈដែលកុងត្រាក៏នៅសល់ពេល ច្រើនឆ្នាំហើយ មកដល់ពេលនេះទោះបីជាមិនសូវមាន ទំរង់លេងខ្លាំងឲ្យ Juventus នៅឡើយក្តីដោយអាច រកបានគ្រាប់បាល់ ទើបតែបាន៧គ្រាប់និងជួយរក គ្រាប់បាល់បាន២គ្រាប់ប៉ុណ្ណោះជូនក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top