កីឡា

8.ផ្លូវការ៖ Mudryk ផ្ទេរមកចូលរួម Chelsea ក្នុងកុងត្រាដល់ទៅ៨ឆ្នាំ កន្លះ

គឺជាភាពជោគជ័យដ៏ធំធេងមួយរបស់ក្លឹបតោខៀវ Chelsea ខណៈដែលក្លឹបទើបតែបានប្រកាសជាផ្លូវការហើយថា អាចផ្ទេរយកកីឡាករខ្សែប្រយុទ្ធស្លាបសញ្ជាតិអ៊ុយក្រែនកីឡាករ Mykhailo Mudryk ជាផ្លូវការ ហើយមកចូល រួមក្លឹបក្នុងតម្លៃខ្លួនរហូតទៅដល់៨៩លានផោនឬត្រូវជា១០៩លានដុល្លារ។

អស់រយៈពេលជាច្រើនខែមកហើយនៃការដោះដូរកីឡាករ Mudryk ដោយមានភាពប្រទាញប្រទង់គ្នារវាងក្លឹបធំៗ ជាច្រើនក្នុងនោះជាពិសេសមានទាំងក្លឹបកាំភ្លើងធំ Arsenal ផងដែរប៉ុន្តែនៅវេលាចុងក្រោយ Chelsea បានប្រើប្រាស់ វិធីសាស្ត្រចុងក្រោយទាក់ចិត្តក្លឹប Shakhtar Donetsk បាននិងអាចចុះកុងត្រាដល់ទៅ៨ឆ្នាំកន្លះជាមួយនឹងកីឡាករ។

កីឡាករខ្សែប្រយុទ្ធវ័យទើបតែ២២ឆ្នាំរូបនេះបានព្រមព្រៀងទាំងលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់ហើយជឿជាក់ថានឹងអាចបង្ហាញខ្លួនក្នុងការប្រកួតរបស់ក្លឹបឆាប់បំផុតក្នុងខែមករានេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top