កីឡា

Arsenal អាចជោគជ័យ​ នាំយក Mudryk មុនពេលប្រកួតប៉ះនឹង Man UTD

The Times ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal នឹងអាចប្រកាសជាផ្លូវការ ក្នុងការចុះកុងត្រាជាមួយនឹងកីឡាករ Mykhaylo Mydryk នៅមុនពេលដែលក្រុម នឹងត្រូវប្រកួតប៉ះជាមួយនឹង បិសាចក្រហម Man UTD នាពេលខាងមុខនេះ។

ម្ចាស់ផ្ទះ Arsenal នឹងត្រូវបើកទ្វាផ្ទះស្វាគម៍ក្រុមលេខ៤ ក្នុងតារាង Man UTD នៅសប្តាហ៍ក្រោយខណៈដែលដំណើរការ នៃការចុះហត្ថលេខាជាមួយនឹងកីឡាករ ក៏កាន់តែខិតជិតមកដល់ទីបញ្ចប់ ដើម្បីផ្ទេរ Mudryk ពីអង់គ្លេស។

Arsenal ត្រូវបានគេដឹងថាបានយល់ព្រមរួចរាល់ហើយ ក្នុងការនាំយកកីឡការខ្សែប្រយុទ្ធស្លាបរូបនេះ ពីក្លឹប Shakhtar Donetsk ក្នុងតម្លៃខ្លួនប្រមាណជា៧០លានផោន ទាំងដែលកីឡាកររូបនេះ ក៏មានបំណងខ្លាំងក្នុងការផ្ទេរ មកទីនេះផងដែរដូចគ្នា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top