ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

សម្រាប់ការប្រកួតជើងឯកឆ្នាំ២០២២ ខេមរសហព័ន្ធតេក្វាន់ដូ បានដាក់វិញ្ញាសាប្រកួត សរុបមានចំនួន ១៥ វិញ្ញាសាក្នុងនោះមានវិញ្ញាសាប្រយុទ្ធសរុបមាន ១០ វិញ្ញាសា (១៧ឆ្នាំឡើង) និងវិញ្ញាសាមេគុនសរុបមាន ៥ វិញ្ញាសា (១៧ឆ្នាំឡើង)។ វិញ្ញាសាប្រយុទ្ធក៏បែងចែកចេញ ជាផ្នែក គឺបុរស និងនារី ចំណែកវិញ្ញាសាមេគុនក៏បែងចែកចេញជាផ្នែក គឺបុរស និងនារីដែរ ។

រីឯវិញ្ញាសាប្រយុទ្ធមាន ១០ វិញ្ញាសា (១៧ឆ្នាំឡើង) គឺផ្នែកបុរសរួមមាន៖ប្រភេទទម្ងន់ក្រោម ៥៤ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៨ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៣ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៨ គីឡូក្រាម និង ប្រភេទទម្ងន់ក្រោម ៦៨ គីឡូក្រាមឡើង ហើយផ្នែកនារីរួមមាន ៖ ប្រភេទទម្ងន់ក្រោម ៤៦ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៣ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាមឡើង ។

ដោយឡែកវិញ្ញាសាមេគុនសរុបមាន ៥ វិញ្ញាសាវិញឯកត្តជនបុរស ឯកត្តជននារី មេគុនជាគូ (បុរស-នារី) ឯកត្តជនបុរស Freestyle និងឯកត្តជននារី Freestyle ៕
