កាំភ្លើងធំ Arsenal យប់មិញបានបាត់បង់ ឱកាសក្នុងការយកពិន្ទុ នាំមុខដាច់ទៅលើគូប្រជែង១០ពិន្ទុ ដើម្បីឈរនៅលេខរៀងទី១ ក្នុងកំពូលតារាងលីគអង់គ្លេស ដោយបានត្រឹមទទួលលទ្ធផល ០ស្មើជាមួយនឹងក្រុម Newcastle។
ក្រុមរបស់លោក Mikel Arteta ដែលធ្លាប់បានទទួលជ័យជំនះ នៅក្នុងទឹកដីខ្លួនឯងចំនួន៧ប្រកួតមកហើយនោះ បែរជាមិនអាចបំបែក រនាំងការពារបស់ Newcastle បានឡើយកាលពីប្រកួត យប់មិញនេះ។
លទ្ធផលយប់មិញនេះ ត្រូវបានក្រុមអ្នកវិភាគ បាល់មើលឃើញថា វាគឺជាបញ្ហាសំខាន់ដែល Arsenal ត្រូវតែដោះស្រាយ នៅក្នុងខែមករានេះ ជាពិសេសគឺជាការនាំចូល កីឡាករចំណូលថ្មីៗ នៅក្នុងតំបន់បម្រើប្រយុទ្ធឬប្រយុទ្ធបន្ថែមទៀត ដើម្បីអាចបង្កើនសមត្ថភាពប្រយុទ្ធ របស់ក្រុមទាំងមូលបាន ៕
ប្រែសម្រួល៖ស៊ុនលី