កីឡា

Pique គ្រោងនឹងត្រឡប់មកលេង បាល់អាជីពវិញ ក្រោយប្រកាសចូលនិវត្ត

The Goal ជឿជាក់ថាកីឡាករខ្សែការពារ Gerard Pique ដែលទើបតែបានប្រកាស ចូលនិវត្តមុនការប្រកួត បាល់ទាត់ពិភពលោក ពីក្លឹប Barcelona នោះពេលនេះ កំពុងត្រៀមខ្លួន សម្រាប់ចូលមកប្រកួត បាល់ទាត់អាជីពវិញហើយ ។

ការវិលត្រឡប់នេះ ត្រូវបានគេជឿជាក់ថា គឺធ្វើឡើងជាមួយនឹងក្លឹប ដែលលោកជាម្ចាស់កម្មសិទ្ធតែម្តង គឺជាក្លឹបដែលលេងនៅលីកទី២ មានឈ្មោះថា FC Andorra ប៉ុន្តែទោះបីជាយ៉ាងណាគាត់ នឹងត្រូវប្រឈមុខទៅនឹងបញ្ហាប្រាក់កម្រៃ ជាមួយនឹងក្លឹបជាមិនខាន។

រំលឹកដែរថា ការប្រកាសចូលនិវត្ត ពីអាជីពជាមួយនឹង Barcelona បានធ្វើឡើងបន្ទាប់ពីលោកបានបែកបាក់សេ្នហា ជាមួយនឹងតារាចម្រៀងស្រី ដ៏ល្បីនាង
Shakira កាលពិខែកញ្ញា ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top