កីឡា

សហព័ន្ធខែ្មរកីឡាហែលទឹក គ្រោងរៀបចំការប្រកួត កីឡាហែលទឹកជ្រើសឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ នៅខែនេះ

ភ្នំពេញ ៖ សហព័ន្ធខែ្មរកីឡាហែលទឹក គ្រោងនឹងរៀបចំការប្រកួតកីឡា ហែលទឹកជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ រយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

សម្រាប់ប្រភេទកីឡាហែលទឹក កម្រិតអាយុជា២ផ្នែក គឺផ្នែកកីឡាករ ៖ កីឡាករត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ និងផ្នែកកីឡាការិនី ៖កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។ កីឡាករមាន១០វិញ្ញាសារួមមានវិញ្ញាសាហែលរបៀបសេរីចម្ងាយ ៥០ ម៉ែត្រ វិញ្ញាសាហែល របៀបសេរីចម្ងាយ ១០០ ម៉ែត្រ វិញ្ញាសា ហែលរបៀបសេរីចម្ងាយ ២០០ ម៉ែត្រ វិញ្ញាសាហែលរបៀបកង្កែបចម្ងាយ ៥០ ម៉ែត្រ និងវិញ្ញាសាហែល របៀបកង្កែបចម្ងាយ ១០០ ម៉ែត្រ ។
វិញ្ញាសាហែលរបៀបផ្ងារចម្ងាយ ៥០ ម៉ែត្រ វិញ្ញាសាហែលរបៀបផ្ងារចម្ងាយ ១០០ ម៉ែត្រ វិញ្ញាសាហែលរបៀប មេអំបៅចម្ងាយ ៥០ ម៉ែត្រ វិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ ១០០ ម៉ែត្រ និងវិញ្ញាសាហែល៤របៀបឯកត្តជនចម្ងាយ ២០០ ម៉ែត្រ ។

ចំណែកកីឡាការិនីមាន១០វិញ្ញាសារួមមានវិញ្ញាសា ហែលរបៀបសេរីចម្ងាយ ៥០ ម៉ែត្រ វិញ្ញាសាហែលរបៀបសេរីចម្ងាយ ១០០ ម៉ែត្រ វិញ្ញាសាហែលរបៀបសេរីចម្ងាយ ២០០ ម៉ែត្រ វិញ្ញាសា ហែលរបៀបកង្កែបចម្ងាយ ៥០ ម៉ែត្រ និងវិញ្ញាសាហែលរបៀបកង្កែបចម្ងាយ ១០០ ម៉ែត្រ។
វិញ្ញាសាហែលរបៀបផ្ងារចម្ងាយ ៥០ ម៉ែត្រ វិញ្ញាសាហែល របៀបផ្ងារចម្ងាយ ១០០ ម៉ែត្រ វិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ ៥០ ម៉ែត្រ វិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ ១០០ ម៉ែត្រ និងវិញ្ញាសា ហែល៤របៀបឯកត្តជនចម្ងាយ ២០០ ម៉ែត្រ៕

Most Popular

To Top