The Goal ជឿជាក់ថាក្លឹបយក្សអេស្បាញ Real Madrid នៅតែមានគោលបំណងធំមួយ ដើម្បីចរចានាំយកកីឡាករខ្សែប្រយុទ្ធជួរមុខ Harry Kane ពីអង់គ្លេសដើម្បីអាចមកជំនួសតំណែង របស់កីឡាករខ្សែប្រយុទ្ធបារាំង Karim Benzema ដែលនឹងត្រូវចែកផ្លូវគ្នា ឬចូលនិវត្តទៅហើយនាពេលខាងមុខ។
ប្រធានក្រុមរបស់អង់គ្លេសរូបនេះ បច្ចុប្បន្នមានកុងត្រាជាមួយនឹងក្លឹបអង់គ្លេស Spurs ត្រឹមឆ្នាំ២០២៤ប៉ុណ្ណោះដែលមានន័យថា គាត់អាចចាប់ផ្តើមធ្វើការពិចារណា និងសម្រេចចិត្តបានហើយ ក្នុងការបន្តឬចាកចេញពីក្លឹប នៅរដូវក្តៅខាងមុខ ហើយក្នុងតម្លៃខ្លួនប្រហែលជា ជាង១០០លានអឺរ៉ូ។
កន្លងមក Real Madrid ក៏ធ្លាប់បានព្យាយាម ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធចំណូលថ្មី មកជំនួសតំណែងនេះដែរ ប៉ុន្តែមិនបានសម្រេចនោះទេដែលក្នុងនោះ សូម្បីតែកីឡាករ Mbappe និងកីឡាករ Haaland ផងដែលចុងក្រោយកីឡាករទាំងពីរ បានសម្រេចមិនមកចូលរួមក្លឹបទៅវិញ៕ ប្រែសម្រួល៖ស៊ុនលី