ក្លឹបតោខៀវ Chelsea គិតមកដល់ពេលនេះត្រូវបានគេជឿជាក់ថា គឺគ្មានផែនការក្នុងការបណ្តេញ គ្រូបង្វឹកលោក Graham Potter នោះឡើយទោះបីជាបច្ចុប្បន្នក្រុម បានធ្លាក់ចុះទៅដល់លេខរៀងទី១០ទៅហើយក្តីក្នុង តារាងកំពូលអង់គ្លេសក្រោយ បរាជ័យសាជាថ្មីលើក្រុម Fulham។
បច្ចុប្បន្នមានដល់ទៅ១០ពិន្ទុតាមពី ក្រោយក្រុមលេខ៤ក្នុងតារាង គឺបិសាចក្រហម Man UTD ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់ដូចជាមិនសូវសប្បាយចិត្តចំពោះទំរង់ លេងរបស់ក្រុមឡើយជាពិសេសកំពុងមានសំពាធខ្លាំងជាងគេ គឺគ្រូបង្វឹក លោក Potter តែម្តង។
ទោះបីជាយ៉ាងណាក្តីយោងតាមការចេញផ្សាយរបស់ CBS និង The Sun spurt បានជឿជាក់ថាប្រធានក្លឹបលោក Todd Boehly គឺមិនមានផែនការ ក្នុងការបណ្តេញគ្រូបង្វឹកអតីតគ្រូរបស់ក្លឹប Brighton រូបនេះចេញពី ក្លឹបឡើយ៕
ប្រែសម្រួល៖ស៊ុនលី