កីឡា

សិក្ខាកាមជាង៤៧នាក់ ចូលរួមវគ្គបណ្តុះបណ្តាល មេគុនតេក្វាន់ដូ WT ថ្នាក់ជាតិ ឆ្នាំ២០២២

ភ្នំពេញ ៖ ខេមរសហព័ន្ធ តេក្វាន់ដូ WT នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានបើកវគ្គបណ្តុះបណ្តាល មេគុនតេក្វាន់ដូ WT ថ្នាក់ជាតិឆ្នាំ២០២២ ដើម្បីត្រៀម ការប្រកួតជ្រើសរើស ជើងឯកកីឡា តេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២២ នាពាក់កណ្តាល ខែមករា ឆ្នាំ២០២៣ នៅអាគារប៊ូយ៉ុងខ្មែរ ក្នុងពហុកីឡដ្ឋាន ជាតិ អូឡាំពិក រាជធានីភ្នំពេញរៀបចំ ដោយខេមរសហព័ន្ធតេក្វាន់ដូ WT ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡា ។

លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ បានមានប្រសាសន៍ថា វគ្គខាងលើនេះ មានសិក្ខាកាមជាង៤៧ នាក់ចូលរួមដើម្បីពួកគេ ឲ្យក្លាយគ្រូបង្វឹកមេគុន កីឡាប្រភេទនេះ នៅតាមសាលារៀរដ្ឋ និងក្លិបតាមបណ្តាលខេត្តនានា មកពី ៧ រាជធានីខេត្តក្រុង រួមមានខេត្តបាត់ដំបង ខេត្តសៀបរាម កណ្តាល ព្រៃវែង ប៉ៃលិន កំពង់ចាម និងភ្នំពេញមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ។

សម្រាប់គ្រូឧទ្ទេសវិញមានចំនួន ៤ នាក់ គឺលោកគ្រូធំជនជាតិកូរ៉េខាងត្បូង ឆយ យ៉ុងសុក លោក ហែម សំណាង លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ និងលោក ជាតិ ខេមរា ព្រមទំាងមន្រ្តីសម្របសម្រួល និងជំនួយការ ៣នាក់ទៀត ។
វគ្គនេះមានគោលបំណងក្នុងការអភិឌ្ឍនវិស័យកីឡាតេក្វាន់ដូ WT នៅប្រទេសកម្ពុជា ព្រមទំាងជាផែនការមេ របសប្រធានខេមរសហព័ន្ធជំរុញ ពង្រីកកីឡាមួយនេះមានទូទំាងប្រទេស និងត្រៀមដាក់បញ្ជូន លើកការសិក្សាតាមសាលារដ្ឋ។

លោកបន្តថា វគ្គបណ្តុះបណ្តាលនេះអាចប្រព្រឹត្តទៅបាន ដោយការគាំទ្រថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿន ខេមរសហព័ន្ធតេក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រី បច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកមេគុនតេក្វាន់ដូ ថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាដើមសម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាSEA GAMES លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួមក្នុងកម្មវិធីប្រកួត ជាលក្ខណៈអន្តរជាតិនានា ៕

Most Popular

To Top