ក្រោយពេល ដែលបានចំណាយលុយជាច្រើន រយលានផោនរួចមកហើយ ដើម្បីនាំចូលកីឡាករសំខាន់ៗ បូករួមទាំងកីឡាករ Joao Felix ពីក្លឹប AT Madrid និងកីឡាករ Mydryk ជាដើមនោះគេជឿជាក់ថា នៅពេលនេះតោខៀវ Chelsea កំពុងងាកទៅធ្វើការពង្រឹង ក្នុងតំបន់ការពារវិញម្តង ។
The Goal ចេញផ្សាយថា Chelsea កំពុងចាប់អារម្មណ៍ជាមួយនឹងកីឡាករ ខ្សែការពារឆ្នើម Malo Gusto ដែលកំពុងលេងឲ្យក្លឹប បារាំង Lyon ហើយនឹងប្រឹងប្រែងធ្វើការងារនេះ ឲ្យបានជោគជ័យក្នុងខែមករានេះ ។
Chelsea បានអះអាងអំពីការចង់បានកីឡាករវ័យ១៩ឆ្នាំរូបនេះទាំង ដែលបានដឹងហើយថា ក្លឹបជាច្រើនទៀតក៏កំពុងចង់ បានកីឡាកររូបនេះដូចគ្នា ដែលមានទាំងក្លឹប Man City, Spurs និង Dortmund ផង ៕
ប្រែសម្រួល៖ស៊ុនលី