កីឡា

លោក បណ្ឌិត ជ្រិន សុធា ៖ ​ ការប្រកួតលើកនេះ ជាការបញ្ចេញសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន គោលដៅឆ្ពោះទៅកីឡា SEA GAMES

ភ្នំពេញ ៖ លោកស្រី គឹម សេដ្ឋានី ដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ ជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ នងិលោក ប៉ែន វុទ្ធី អនុប្រធាន ទទួលបន្ទុករួម នាយកដ្ឋានអប់រំកាយ និង កីឡានៃក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ ដូWT ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ រៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក បណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធតេក្វាន់ដូនៃខេមរសហព័ន្ធតេក្វាន់ដូបានមានប្រសាសន៍ថា កម្មវិធីប្រកួត«កីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់ កីឡាតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។

កម្មវិធីប្រកួតឆ្នាំនេះ មានក្លិបកីឡាតេក្វាន់ដូWT មកពីបណ្តារាជធានី-ខេត្ត ចូលរួមសរុបចំនួន ១៥ក្លិប ស្នើនឹង ៨៣នាក់(ប្រតិភូគ្រូបង្វឹក ១៩នាក់ កីឡាករ ៤៤នាក់ និងកីឡាការិនី ២០នាក់)ក្នុងនោះ ក្លិបនៅរាជធានីភ្នំពេញចំនួន ១៣ក្លិប ខេត្តកំពង់ចាម ១ក្លិប និងខេត្តបាត់ដំបង ១ក្លិប។
ដោយធ្វើការប្រកួតលើវិញ្ញាសា សរុបចំនួន ១២វិញ្ញាសា ក្នុងចំណោម ១៥វិញ្ញាសាការប្រកួតជើងឯកឆ្នាំនេះមានក្លិបចូលរួមចំនួន១៥ មកពី៣រាជធានីខេត្ត ក្រុងរួមមានភ្នំពេញ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង់ ដោយមានកីឡាករ-កីឡាការិនីចំនួន ៨៣ នាក់ ។
លោកបានបន្តថា ការប្រកួត កីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ អាចដំណើរការ ទៅបាន ដោយសារមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និង កីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿនដល់ការអភិវឌ្ឍន៍ របស់ខេមរសហព័ន្ធតេក្វាន់ដូ ប្រចាំឆ្នាំ២០២២ សម្រាប់ជាឱកាស ដល់កីឡាករ- កីឡាការិនីទាំងអស់ បានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក្នុងការដណ្តើមជ័យលាភីរៀងៗខ្លួន គោលដៅឆ្ពោះទៅកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ក៏សូមគោរពថ្លែងអំណរ គុណដ៏ជ្រាលជ្រៅបំផុត ដល់លោកស្រី គឹម សេដ្ឋានី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចូលរួមពិធីបិទ នាឱកាសនេះ ៕

Most Popular

To Top