គិតមកដល់ពេលនេះកីឡាករលេខ៩ របស់បិសាចក្រហម Man UTD នៅមិនទាន់មានអ្នកណា អាចគ្រងតំណែងបាននៅឡើយ ហើយក៏កំពុងខ្វះខាតកីឡាករឆ្នើម លេខ៧ផងដែរ ដែលវាទាមទារចាំបាច់ក្លឹប ត្រូវតែដើរស្វែងរកកីឡាករសក្តានុពល មកជំនួសតំណែងនេះ។
ទោះបីជាជិតពេលវេលាមកដល់ទីបញ្ចប់ នៃការទិញលក់កីឡាករ ក្នុងខែមករានេះទៅហើយក្តី ប៉ុន្តែ The Daily Mail បានជឿជាក់ថា ក្លឹបបិសាចក្រហម Man UTD កំពុងរៀបចំផែនការមួយ នៅនាទីចុងក្រោយ ដើម្បីនាំយកកីឡាករឆ្នើម Harry Kane មករួមក្លឹបសម្រាប់តំណែងលេខ៩នេះ។
កីឡាករវ័យ២៩ឆ្នាំរូបនេះ បានឈានចូលមកដល់ពេលវេលា១២ខែចុងក្រោយ ហើយនៃកុងត្រាដែលមានន័យថា នឹងអាចចាប់ផ្តើមចរចាជាមួយនឹងក្លឹបថ្មី បានហើយជឿជាក់ថា ពេលវេលានេះគឺជាពេលវេលា ដ៏សាកសមបំផុត សម្រាប់កីឡាករ មិនសូវទទួលបានពានរង្វាន់រូបនេះចាកចេញ៕ ប្រែសម្រួល៖ស៊ុនលី