កីឡា

Sea games ២០២៣ កម្ពុជាសម្រេចប្រើពាក្យ គុនខ្មែរជំនួសពាក្យ “Muay” វិញ

ភ្នំពេញ: អគ្គលេខាគណ:កម្មាធិការជាតិ រៀបចំ Sea games 2023 លោក វ៉ាត់ ចំរើនបានបញ្ជាក់ឲ្យដឹងថា សម្រាប់ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ កម្ពុជានឹងប្រើពាក្យ”គុនខ្មែរ” ជំនួសពាក្យ”Muay”ជាភាសាផ្លូវការ។

ពាក្យ”Muay”កន្លងមកគេប្រើជាផ្លូវការ នៅក្នុងស៊ីហ្គេមពាក្យ”Muay”នេះ ជាសំនៀងភាសាថៃ និងឡាវ តែសម្រាប់ស៊ីហ្គេមនៅកម្ពុជា នឹងត្រូវជំនួសដោយ”គុនខ្មែរ”វិញ។ កម្ពុជាបានជម្រាបទៅគណ:កម្មាធិការអូឡាំពិក នៃបណ្ដាប្រទេសអាស៊ានរួចហើយ។

លោក វ៉ាត ចំរើន បញ្ជាក់ថានេះ ជាការប្រកាសជំហរ របស់កម្ពុជា ដែលជាម្ចាស់ផ្ទះ ដើម្បីកុំឲ្យច្របូកច្របល់ ឬការប្រការបស់ប្រជាជនខ្មែរ ក្នុងការប្រើពាក្យ”Muay”។កម្ពុជាបានធ្វើលិខិតជាលាយល័ក្ខណ៍អក្សរ ផ្ញើទៅប្រទេសអាស៊ានរួចហើយស្ដីពីការប្រើពាក្យគុនខ្មែរ “Kun Khmer”នេះ។

Sea games 2023 លើកទី៣២ កម្ពុជា បានកំណត់៣៨ ប្រភេទកីឡា។ គុនខ្មែរស្ថិតក្នុងចង្កោម ប្រភេទកីឡាយុទ្ធគុនចម្រុះ ដែលមានល្បុក្កតោ Arnis គុនដំបងរបស់ហ្វីលីពីន ជីជីតស៊ូ ឃីកបុកស៊ីង វ៉ូវីណាមនិងប្រដាល់គុនខ្មែរ៕

Most Popular

To Top