កីឡា

Spurs យកបាន៣ពិន្ទុ ទាំងប្រផិតប្រផើយ ដោយ Kane

ម្ចាស់ផ្ទះ Fulham យប់មិញនេះគ្រប់ ដណ្តប់ការប្រកួតបានច្រើន ជាងក្រុមភ្ញៀវ Spurs នៅក្នុងការប្រកួតលីគ កំពូលអង់គ្លេស ប៉ុន្តែសំណាងហាក់ដូចជា ពុំសូវមានដោយមិនអាចធ្វើអ្វីបានឡើយ រហូតដល់នាទីទី៤៥បូក១ ទើបក្រុមភ្ញៀវបំបែកពងមាន់ បានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ Harry Kane ។

គឺជាគ្រាប់បាល់តែមួយគត់ ដែលកើតឡើង នៅក្នុងការប្រកួត ដែលមានន័យថា Spurs អាចយកឈ្នះ Fulham ក្នុងលទ្ធផល១ទល់នឹង០និងយកបាន៣ ពិន្ទុទាំងប្រផិតប្រផើយ ។

ការប្រកួតសប្តាហ៍នេះ បានបញ្ចប់ទៅ ខណៈដែលក្រុមកំពូលតារាង នៅតែកាំភ្លើងធំ Arsenal ហើយ Spurs មាន៣៦ ពិន្ទុឈរនៅលេខ៥ បណ្តោះអាសន្នខណៈដែល Fulham ដែលកំពុងឡើងជើង ដែរនោះមាន៣១ពិន្ទុ ឈរនៅលេខរៀងទី៧ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top