អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់ អារ៉ាប៊ីសាអូឌីតនៅថ្ងៃនេះ បានចេញមកធ្វើការឆ្លើយតប ទៅនឹងព័ត៌មាន ដែលបានចេញផ្សាយអំពី Lionel Messi ថាបានឮកំពុងចរចាសំណើរ ដើម្បីមកជួបជុំជាមួយ Cristiano Ronaldo នៅមជ្ឈិមបូព៌ា។
តារាឆ្នើមប៉ទុយហ្គាល់ CR7 ក្នុងឆ្នាំ២០២៣នេះបានទទួលយកការ ប្រកួតប្រជែងថ្មីរួចទៅហើយជាមួយនឹងកុងត្រា តម្លៃមហាសាលជាមួយនឹងក្លឹប Al Nassar ប៉ុន្តែថ្មីៗចុងក្រោយនេះ មានលេចឬដំណឹងផ្សេងទៀតថា ក្លឹបយក្សមួយទៀត របស់អារ៉ាប់ គឺ Al Hilal ក៏នឹងអាចឈាន ទៅដល់ការចុះកុងត្រាទំហំច្រើន២៤៦លានផោននាំយក Messi មករួមក្លឹបរបស់ខ្លួនផងដែរ នៅលីគកំពូលអារ៉ាប់នេះ។
ទោះបីជាយ៉ាងណាក្តីប្រធាន សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ប្រាប់ Marca ថា៖ពួកយើងមិនទាន់មានអ្វី ដែលច្បាស់លាស់ នៅឡើយទេឬ សូម្បីតែឱកាសដើម្បីនាំយក Messi មករួមក្លឹបនៅទីនេះប៉ុន្តែគ្មានអ្វីគួរឲ្យលាក់បាំងឡើយដែលយើងពិត
ជាចង់បានបែបនេះ នៅថ្ងៃណាមួយ ៕
ប្រែសម្រួល៖ស៊ុនលី